ភ្នំពេញៈ រថយន្តដឹកទឹកកកមួយគ្រឿងមិនចាំម៉ាកត្រូវបានបុរសម្នាក់បើកម៉ូតូកង់បីបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ រួចរថយន្តបង្កខាងលើបានបើករត់តែមង្ត ហេតុការណ៍នេះកើតឡើងម៉ោង៤ទាបភ្លឺ ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្ដាត់ចោមចៅ១ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។
ចំពោះអត្តសញ្ញាណជនរងគ្រោះ មិនទាន់ស្គាល់នៅឡើយ ហើយក៏ មិនទាន់ដឹងអំពីមូលហេតុផងដែរ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថាមុនពេលកើតហេតុគេឃើញរងគ្រោះខាងលើបានបើកម៉ូតូកង់បីខ្មែរស្រាប់តែមកដល់ចំណុចកើតហេតុក៏បានបុកនិងរថយន្ដដឹកទឹកកកមួយគ្រឿងមិនចាំម៉ាកហើយមិនចាំស្លាកលេខទៀតបុកពីក្រោយពេញទំហឹងបណ្ដាលអោយជនរងគ្រោះបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបន្ទាប់មករថយន្តបង្កខាងលើបានព្យាយាមបើករត់គេចបាត់សម្រោលតែមង្ត។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែងយកម៉ូតូកង់បីរងគ្រោះទៅរក្សាទុកនិងស្រាវជ្រាវរករថយន្តបង្កដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ ។
ចំណែកគ្រោះត្រូវបានគេដឹកយកទៅរក្សាទុកនៅវត្តដេីម្បីរកក្រុមគ្រួសារសពដើម្បីធ្វេីបុណ្យតាមប្រពៃណីផងដែរ៕
ដោយ៖ ជីណា