នាព្រឹកនេះ! សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ចាប់ដំណើរការហើយ​ នៅខេត្តសៀមរាប

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ នៅថ្ងៃទី២១ ខែកក្កដា​ ឆ្នាំ​២០២៥នេះ​ សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ដែល​ កម្ពុជាធ្វើម្ចាស់ផ្ទះចាប់ដំណើរការហើយ នៅអូតែលសុខា ក្នុងខេត្តសៀមរាប ដែលតាមគម្រោងមានប្រតិភូប្រព័ន្ធផ្សព្វផ្សាយ វាគ្មិនសំខាន់ៗ និងដៃគូប្រមាណ ៧០០ នាក់មកពីប្រទេសប្រមាណ ៥០ បានអញ្ញើញចូលរួម។

សូមជម្រាបថា​ សិក្ខាសាលានេះដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលមានរយះពេល៤ថ្ងៃរហូតដល់ថ្ងៃទី២៤កក្កដា​ ក្រោមប្រធានបទ «អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីនេះ»( Celebrating Two Decades of Excellence and Beyond)។

សិក្ខាសាលានេះអមដោយសិក្ខាសាលាចំនួន៧ រួមមាន៖ សិក្ខាសាលាទី១ លើប្រធានបទ AIBD/VIORY – Digital Newsroom Masterclass ,សិក្ខាសាលាទី២ ប្រធានបទ «ថ្នាក់តំបន់ AIBD ស្តីពីលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាបើកបរសម្រាប់ការផ្សាយ និងប្រព័ន្ធផ្សព្វផ្សាយនាពេលអនាគត» , សិក្ខាសាលាទី៣ ប្រធានបទ AIBD/KCC/KISDI – AI in Media , សិក្ខាសាលាទី៤ ក្រោមប្រធានបទ « ផ្លាស់ប្តូរការបង្កើតមាតិកាប្រព័ន្ធផ្សព្វផ្សាយតាមរយៈឧបករណ៍ និងបច្ចេកវិទ្យាដែលដំណើរការដោយ AI », សិក្ខាសាលាទី៥ លើប្រធានបទ« តួនាទីនៃការទូតព័ត៌មានក្នុងការលុបបំបាត់ព័ត៌មានមិនពិត » , សិក្ខាសាលាទី៦ លើប្រធានបទ« តួនាទីរបស់ AIBD/ITU នៃការផ្សព្វផ្សាយក្នុងការផ្សព្វផ្សាយការព្រមាន ជាមុនប្រកបដោយប្រសិទ្ធភាព» និងសិក្ខាសាលាទី៧ លើប្រធានបទ AIBD/ITU – Youth in ICT (1st half-day) ។

យោងតាមកម្មវិធីកិច្ចប្រជុំកំពូលAMS លើកទី២០នេះ នឹងមានរៀបចំកិច្ចពិភាក្សាពេញអង្គ ដែលនឹងពិភាក្សាលើប្រធានបទចំនួន៨ ដើម្បីជំរុញការសន្ទនា បញ្ជាក់ស្តង់ដាសម្រាប់សារព័ត៌មាន ដែលមានការជឿទុកចិត្ត ជំរុញឱ្យមានគណនេយ្យភាពបរិស្ថាន ពិនិត្យមើលផ្លូវយុទ្ធសាស្ត្រសម្រាប់ការរួមបញ្ចូលបច្ចេកវិទ្យារួមទាំង AI , ស្វែងរកគម្រោងបង្កើតប្រាក់ចំណូលប្រកបដោយភាពច្នៃប្រឌិត ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយនិងព័ត៌មានមិនពិត, លើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយនិង អក្ខរកម្មឌីជីថល, ពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ សង្គមស៊ីវិល និងគាំទ្រការចុះសម្រុងគ្នានៃគោលនយោបាយនិងក្របខ័ណ្ឌបទប្បញ្ញត្តិ ។

ក្នុងសន្និសីទ AMS លើកទី២០នេះដែរ បណ្តារដ្ឋមន្ត្រីក្រសួងព័ត៌មានបរទេសទាំងអស់ដែល បានអញ្ជើញចូលរួម នឹងលើកជាយន្តការនានាដើម្បី ដោះស្រាយបញ្ហាព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិតដែល បង្កឡើងដោយពួកក្រុមទុច្ចរិត ព្រោះការប្រយុទ្ធប្រឆាំងព័ត៌មាន មិនពិតនេះមានសារៈសំខាន់ណាស់ ដើម្បីទប់ស្កាត់បញ្ហាអសន្តិសុខ និងភាពវឹកវរក្នុងសង្គមបាន ទាន់ពេលវេលា ខណៈដែលព័ត៌មានក្លែងក្លាយបាននិងកំពុងវាយលុកច្រើនឡើងៗពី១ថ្ងៃទៅមួយថ្ងៃ៕

ដោយ​៖តារា​

...

រូបភាព​៖​ក្រសួង​ព័ត៌មាន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print