ខេត្តកណ្ដាល÷ អនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកគយ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីលួចដាប់ជញ្ជាំងមណ្ឌលកែប្រែកាត់យកខ្សែរភ្លើងនិងប្រើប្រាស់គ្រឿងញៀន កើតហេតុៈថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ២២ នៅចំណុចក្នុងមណ្ឌលកែប្រែ ស្ថិតនៅក្នុងភូមិទួលសូភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា សមត្ថកិច្ចឃាត់ ខ្លួនជនសង្ស័យ ០១នាក់ឈ្មោះ ចេន សុខហេង ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែករុន ឃុំ ព្រែកគយ ស្រុកស្អាង ខេត្ត កណ្តាល ដោយមានសារធាតុញៀនវិជ្ជមាន(+)។
វត្ថុតាងចាប់យក:
១-ញញួរដងដែកចំនួន ០១ ដើម។
២-ដង្កាប់ចំនួន ០២ ដើម។
៣-ដែកទល់វីសចំនួន ០១ ដើម។
៤-ក្បាលបាញ់ហ្គាស់ចំនួន ០១ ដើម។
៥-ដែកដាប់ចំនួន ០១ ដេីម។
៦-ពិលបហ្វាចំនួន ០១។
៧-កាបូបស្ពាយពណ៌ខ្មៅចំនួន ០១។
៨-ខ្សែភ្លេីងចំនួន ០១ ដុំ។
សម្ភារះខូចខាត÷ជញ្ជាំងមណ្ឌលកែប្រែនិងដាច់ខ្សែភ្លេីង។
មន្ត្រីនគរប្រាលបានឲ្យដឹងថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១០យប់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ បានសហការជាមួយកម្លាំងប្រជាការពារបានចុះល្បាតក្នុងមូលដ្ឋានដូចសព្វដង លុះមក ដល់ចំណុចមណ្ឌលកែប្រែខាងលើក៏មានការសង្ស័យរួចបានចូលមើលទៅក៏ប្រទះឃើញជនសង្ស័យកំពុងធ្វើ សកម្មភាពដាប់ជញ្ជាំងមណ្ឌលកែប្រែ ដើម្បីកាត់យកខ្សែភ្លើង ហើយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុងយកប៉ុស្តិ៍ដើម្បីធ្វើការសាកសួ។
តាមចម្លើយរបស់ជនសង្ស័យបានសារភាពថា នៅថ្ងៃ ទី១៥ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោង ២០ និង ៣០ នាទី ខ្លួនបានធ្វេីសកម្មភាពគាស់ និងកាត់ខ្សែភ្លើងក្នុងមណ្ឌលកែប្រែម្ដងរួចមកហើយដោយលក់បានប្រាក់ចំនួន ១៩០០០៛(មួយមុឺនប្រាំបួនពាន់រៀល)យកទៅទិញគ្រឿងញៀនប្រើប្រាស់។
ចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាព គាស់ និង កាត់ខ្សែភ្លើង និង ដាប់ជញ្ជាំងមណ្ឌលកែប្រែកាត់យកខ្សែភ្លើងពិត ប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕