ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) តាមរយៈបណ្តាញសង្គម នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា កម្ពជាជារដ្ឋភាគីនៃអនុសញ្ញាមីនអន្តជាតិអូតាវ៉ា និងបាន
សកម្មចូលរួមអនុវត្តន៍អនុសញ្ញានេះប្រកបដោយជោគជ័យទាំងឆាកជាតិនិងអន្តរជាតិទាំងមុននិងក្រោយក្លាយខ្លួនសមាជិកពេញសិទ្ធិនៅឆ្នាំ២០០០។
កម្ពុជាបានបញ្ជាក់ថា គ្រប់ភាគីជម្លោះបានប្រេីប្រាស់គ្រាប់មីនប្រឆាំងមនុស្សមានចំនួនប្រមាណ៤-៦លានគ្រាប់ ហេីយគិតមកដល់ពេលនេះកម្ពុជា បានបោស សម្អាតនិងកម្ទេចចោលចំនួនជាង១លាន២សែនគ្រាប់ ដែលភាគច្រេីនស្ថិតនៅតំបន់ខាងក្នុងផ្ទៃប្រទេសសម្រាប់បម្រេីសុខសុវត្ថិភាពប្រជាពលរដ្ឋនិងអភិឌ្ឍន៍ប្រទេសឡេីងវិញ។ គិតមកដល់ពេលនេះ កម្ពុជា បានបោសសម្អាតនិងកម្ទេចចោលទាំងគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួនជាង៤លាន៤៦មុឺនគ្រាប់។
លោក ហេង រតនា ក៏បានលេីកឡេីងជាថ្មីម្ដងទៀតថា បូរណភាពទឹកដីអ្នកណាអ្នកនោះទទួលខុសត្រូវ ខាងក្រោមនេះជាខ្លឹមសារសង្ខេបនៃមាត្រាទី៥ នៃអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា!
១. រដ្ឋភាគីនីមួយៗ មានកាតព្វកិច្ចកម្ទេច ឬធានានូវការកម្ទេចគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្សនៅក្នុងទីតាំងមានមីនស្ថិតនៅក្រោមយុត្តាធិការ ឬការគ្រប់គ្រងរបស់ខ្លួនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែមិនឲ្យលើសរយៈពេល១០ឆ្នាំបន្ទាប់ពីបានក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះ។
២. រដ្ឋភាគីនីមួយៗ ត្រូវខិតខំប្រឹងប្រែងគ្រប់លទ្ធភាពដើម្បីកំណត់ទីតាំងទាំងអស់ក្រោមយុត្តាធិការ ឬការ គ្រប់គ្រងរបស់ខ្លួន ដែលបានដឹង ឬសង្ស័យថាមានដាក់គ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស ដោយត្រូវដាក់ផ្លាកសញ្ញាសម្គាល់ព្រំប្រទល់ ពិនិត្យតាមដាន និងការពារដោយព័ទ្ធរបង ឬដោយមធ្យោបាយផ្សេងទៀតនៅគ្រប់ទីតាំងដែលមានគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស ដែលស្ថិតនៅក្រោមយុត្តាធិការ ឬការគ្រប់គ្រងរបស់ខ្លួននោះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីធានាការពារជនស៊ីវិលពីការគ្រោះថ្នាក់ដោយសារគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស រហូតដល់គ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្សទាំងអស់នោះត្រូវបានកម្ទេចចោល៕
the Kingdom of Cambodia is a member of AP Landmines Ottawa conventions and this Kingdom is one of the most active members of implementing the convention since before and after full flag as the member of the state party since 2000. The Kingdom has reported that 4-6 million anti personnel landmines were used by all fighting factions. So far around 1.2 million landmines were found and destroyed. Most areas cleared were located in side the country to serve human security and social economic development activities. All kind of landmines and unexploded ordinances as the remnants of war found and destroyed were over 4.46 millions.
As my earlier statement about the responsibility of the state party under article 5 of the convention as followed:
1. Each State Party undertakes to destroy or ensure the destruction of all anti-personnel mines in mined areas under its jurisdiction or control, as soon as possible but not later than ten years after the entry into force of this Convention for that State Party.
2. Each State Party shall make every effort to identify all areas under its jurisdiction or control in which anti-personnel mines are known or suspected to be emplaced and shall ensure as soon as possible that all anti-personnel mines in mined areas under its jurisdiction or control are perimeter-marked, monitored and protected by fencingor other means, to ensure the effective exclusion of civilians, until all anti-personnel mines contained therein have been destroyed. ៕
ដោយ ៖ សិលា