កាន់តែហួសចិត្តហើយ! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឱ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ចែករំលែក៖

ថៃ៖​ កងទ័ពថៃបានបញ្ជាក់ពីការរកឃើញមីនថ្មីប្រភេទ PMN2 ចំនួន២គ្រាប់ទៀតនៅជិតកន្លែងផ្ទុះលើកមុនដែលបណ្តាលឲ្យទាហានខ្លួន៣នាក់របួសនិងក្នុងនោះ មានម្នាក់របួសធ្ងន់ត្រូវដាច់ជើង។​ ប៉ុន្តែ​អ្វីដែលកាន់តែហួសចិត្តនោះគឺថា ថៃបានស្នើឲ្យអាស៊ាននិងប្រទេសដទៃទៀត រួមគ្នាថ្កោលទោសកម្ពុជា ដោយចោទថា កម្ពុជា បំពានអនុសញ្ញាទីក្រុងអូតាវ៉ា ទាំងដែលមីននោះស្ថិតនៅក្នុងដីថៃសោះ។

គួររម្លឹកថា​ ក្រោយហេតុការណ៍ថ្ងៃទី១៦ខែកក្កដា​ថ្មីៗនេះ​ នៅតំបន់មុំ៣ ភាគីថៃបានយកលេសទាហានខ្លួនដើរជាន់មីន មកដាក់ការចោទប្រកាន់លើកម្ពុជាទាំងងងើល ហើយឡាំប៉ាថា កម្ពុជាបានលួចបង្កប់មីនថ្មីនៅក្នុងដីរបស់ខ្លួន។

លោក Winthai Suvari អ្នកនាំពាក្យកងទ័ពថៃ បាននិយាយចោទកម្ពុជាទាំងគ្មានទំនួលខុសត្រូវថា បានរំលោភលើអនុសញ្ញាទីក្រុងអូតាវ៉ា ស្តីពីការហាមប្រាមមីនប្រឆាំងមនុស្ស។ ថៃសូមស្នើឲ្យមានកិច្ចសហប្រតិបត្តិការពីរដ្ឋជាសមាជិកអាស៊ាន និងប្រទេសដទៃទៀត ដើម្បីថ្កោលទោសកម្ពុជា។

សូមជម្រាបថា​ ការបង្វែរស្ថានការណ៍របស់ថៃនេះ គឺដូចជាជាន់កែងខ្លួនឯង ព្រោះថៃនិយាយថា ទាហានជាន់មីននៅក្នុងដីរបស់ខ្លួន ប៉ុន្តែគេឆ្ងល់ថាតើកម្ពុជាអាចចូលទៅដាក់មីនក្នុងដីថៃបានដោយរបៀបណា បើចំណុចក្តៅនៅព្រំដែន​ មានទាហានល្បាតមិនដាច់នោះ?

ម្យ៉ាងភូមិភាគ២ថៃប្រកាសថា ពួកគេរកឃើញមីនថ្មីរាប់រយគ្រាប់នៅក្នុងទឹកដីថៃ តើមីនទាំងនោះថៃដាក់ដោយខ្លួនឯងរួចធ្វើជារកឃើញដើម្បីលាបពណ៌មកកម្ពុជាឬយ៉ាងណា បើគេដឹងថា ការដាក់មីនមួយគ្រាប់ៗមិនមែនចំណាយពេលឆាប់ទេ ដូចនេះតើទាហានថៃនៅព្រំដែនមិនដែលល្បាតទេឬ?

ជុំវិញករណីទាហានថៃដើរជាន់មីនផ្ទុះខ្លួនឯងនោះ ត្រូវ​បានក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់រួចហើយថា ករណីផ្ទុះមីននៅតំបន់មុំបី គឺដោយសារទាហានថៃ ដើរខុសតម្រាយផ្លូវចាស់ និងមិនគោរពអ្វីដែលធ្លាប់ឯកភាពគ្នា ដែលនេះសបញ្ជាក់យ៉ាងច្បាស់ថា ទាហានថៃរំលោភដែនអធិបតេយ្យរបស់កម្ពុជា៕

...

ដោយ​៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print