ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានស្នើឱ្យបុរសអ្នកបត់ជើងតូចនៅទីសាធារណៈ ត្រង់ចំណុចមុខប្រលានយន្តហោះអន្តរជាតិភ្នំពេញ ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងខណ្ឌពោធិ៍សែនជ័យ សូមចូលខ្លួនមកសូមទោសជាសាធារណៈនៅសាលា ខណ្ឌពោធិ៍សែនជ័យឬនៅសាលារាជធានីភ្នំពេញ ក្រោយពីបុរសរូបនេះបានឈរនោម នៅទីសាធារណៈ បង្កឱ្យមានការរិះគន់ពេញបណ្តាញសង្គមយ៉ាងខ្លាំង។
ការរិះគន់នេះបានផ្ទុះឡើង នៅរសៀលថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ ដោយមានអ្នកខ្លះបានលើកឡើងថា តាមទីសាធារណ: បេីទ្រាំមិនបានគួរណាស់តែ រកកន្លែងបាំងបិទអោយអស់លទ្ធភាព កុំមកឈជំទែងទាំងននលគកបែបនេះ ដែលមានទីតាំងនៅមហាវិថីផ្លូវសហពន្ព័រុស្សី មុខ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
តាមរយៈវីដេអូដែលគេថតបាន បុរសម្នាក់នេះ អាចមានអាយុចាប់ពីជាង៣០ឆ្នាំទៅជាង៤០ឆ្នាំ ជិះរថយន្តមួយគ្រឿងម៉ាកកាម៉ារី ពណ៌សស៊េរី ៩៦ ពាក់ស្លាក់លេខ ភ្នំពេញ 2A-3483 បានឈប់រថយន្តអែបកៀនលើទ្រូងផ្លូវរួចចុះទៅ បត់ជើងតូច ដោយឈរនោមដាក់លើសួន ដោយមិនខ្មាសអៀន ខណៈមានអ្នកដំណើរយ៉ាងមមាញឹកបំផុត។
ជុំវិញសកម្មភាពមិនល្អភ្នែកនៅតាមទី សាធារណៈបែបនេះ លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានស្នើឱ្យអ្នកបត់ជើងតូច នៅតាមទីសាធារណៈរូបនេះ ចូលខ្លួនមក សូម ទោសជាសាធារណៈនៅសាលាខណ្ឌពោធិសែនជ័យ ឬនៅសាលារាជធានីភ្នំពេញ ដើម្បីកុំឱ្យថ្ងៃក្រោយធ្វើសកម្មភាពមិនល្អបែប នេះទៀត ហើយក៏ដើម្បីសារមួយព្រមានដល់អ្នកផ្សេង ទៀតកុំឱ្យអនុវត្តនៅគំរូអាក្រក់បែបនេះនៅថ្ងៃក្រោយផងដែរ។ យើងដឹងហើយថា រាជធានីភ្នំពេញរបស់យើងទទួលបានជ័យលាភីជារាជធានីបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+) លើកទី១ដោយជោគជ័យរូចហើយ កាលពីចុងខែខែវិច្ឆិកា ឆ្នាំ២០២៤កន្លងមកនេះ។
គួររំលឹកថា៖ រាជធានីភ្នំពេញទទួលបានជ័យលាភីជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+) លើកទី១ ដោយជោគជ័យ ដោយគ្រប់ខ្នងផ្ទះ មានបង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួននិងមានបង្គន់សាធារណៈប្រើប្រាស់រួមគ្នា ដោយពិធីប្រកាសជ័យលាភីនោះ ត្រូវបានធ្វើឡើងកាលពី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ក្រោមអធិបតីភាព លោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ដើម្បីទីក្រុងស្អាតគឺចាប់ផ្ដើមពីយើងទាំងអស់គ្នាម្នាក់ៗជួយសម្អាតថែរក្សាអនាម័យ បរិស្ថានបានល្អកុំបន្ទោបង់ពាសវាលពាសកាលចេះទុកដាក់សំរាមឱ្យបានល្អកុំយកទៅបោះចោលក្នុងលូឬប្រឡាយទឹកនាំឱ្យស្ទះ៕. ដោយ សំរិត