ក្មេងទំនើងទាំង២នាក់ ត្រូវបានសាលាដំបូងខេត្តចេញដីកាឃុំខ្លួនក្នុងពន្ធនាគារបណ្ដោះអាសន្នករណីបង្ហោះរូបភាពកាន់កាំបិតផ្គាក់ ជាស្តូរី បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកជាសាធារណ:

ចែករំលែក៖

ខេត្តស្វាយរៀង: ក្មេងទំនើងទាំង២នាក់ ត្រូវបានសាលាដំបូងខេត្តចេញដីកាឃុំខ្លួនក្នុងពន្ធនាគារបណ្ដោះអាសន្នពាក់ព័ន្ធក្នុងករណីបង្ហោះរូបភាពកាន់កាំបិតផ្គាក់ ជាស្តូរី បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកជាសាធារណ: នៅស្រុកស្វាយជ្រំ នេះបើយោងតាមលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកនាព្រឹកថ្ងៃទី២៣ខែកក្កដាឆ្នាំ០២៥នេះ។

លោកបន្តថា ក្មេងទំនើងទាំងនោះមានទី១ ឈ្មោះសាម វ័ន ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិស្វាយព្រហូត ឃុំគោកព្រីង ស្រុកស្វាយជ្រំនិង ឈ្មោះពេជ ពន្លឺ ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិស្វាយព្រហូត ឃុំគោកព្រីង ស្រុកស្វាយជ្រំ ។

លោកបន្ថែមថា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងនគរបាល នៃអធិការដ្ឋានគរបាលស្រុកស្វាយជ្រំ បានឃើញហ្វេសប៊ុក ឈ្មោះ POhh បង្ហោះរូបភាពកាន់កាំបិតផ្គាក់ ជាស្តូរី បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកជាសាធារណ:។

ក្រោយពីបានឃើញរូបភាព និងវីដេអូរួចមក កម្លាំងជំនាញយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដឹកនាំដោយរូបលោក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកព្រីង ចុះធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាក្មេងទំនើងទាំងនោះ ព្រមទាំងបានឃាត់ខ្លួន ចំនួន០២នាក់ និងវត្ថុតាងដកហូត រួមមានៈ កាំបិតផ្គាក់ ០១ដើម និងម៉ូតូ ០១គ្រឿង។

នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំង ០២នាក់ បានឆ្លើយសារភាពថា ខ្លួន និងបក្សពួកពិតជាបានធ្វើសកម្មភាព បង្ហោះរូបភាព និងវីដេអូ តាមបណ្តាញសង្គមពិតប្រាកដមែន។

ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និង មានការសម្របសម្រួលពី លោក ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ក្មេងទំនើងទាំង ០២នាក់ បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីចាត់ការបន្ត និងត្រូវបានសាលាដំបូងខេត្តចេញដីកាឃុំខ្លួនក្នុងពន្ធនាគាររួចហើយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print