កម្លាំងកងរាជអាវុធហត្ថស្រុកសង្កែ ឃាត់ខ្លួនជនសង្ស័យ០២នាក់ក្នុងករណីជួញដូរសារធាតុញៀន

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្កែ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

កិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង ១៤និង០០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមទី៤ ភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់÷

១. ឈ្មោះ អ៊ុត សីលា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរធ្វើសំណង់ មានទីលំនៅភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង
២. ឈ្មោះ គឹម ឡេង ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរជាងចម្លាក់ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ជាមួយនិងវត្ថុតាង, គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លាម៉ាទឹកកក (ICE) ចំនួន ០២កញ្ចប់ ទម្ងន់ ២,២៦ ក្រាម (ថ្លឹងទាំងសំបក) ,ទូរស័ព្ទដៃ ចំនួន ០១គ្រឿង និងម៉ូតូ ០១គ្រឿង។

...

ក្រោយពីឃាត់ខ្លួន បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print