ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហោះសារនាយករដ្ឋមន្ត្រី ហើយលោកសំណេរថា ៖ យើងខ្ញុំទាំងអស់យល់ស្រប និងគាំទ្រនូវចំណាត់ការរបស់ប្រមុខដឹកនាំកម្ពុជា ចំពោះមុខការប៉ុនប៉ងឈ្លានពានទឹកដី បំពានស្មារតី នៃអនុស្សារណៈ ឆ្នាំ២០០០ និងច្បាប់អន្តរជាតិនានារបស់ទាហានថៃ ដែលបានប្រកាសមិនស្តាប់បទបញ្ជារដ្ឋាភិបាលរបស់ខ្លួន និងចង់ហ៊ុំព័ទ្ធប្រាសាទតាមាន់ធំ។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើហថា ៖ យើងមានបន្ទាត់ក្រហមរបស់យើង ហើយយើងមិនកែប្រែឡើយ។ បើអ្នកហ៊ានបំពានបន្ទាត់ក្រហមនេះ យើងគ្មានជម្រើសអ្វីក្រៅពីត្រូវឆ្លើយតបនឹងអំពើគគ្លើនរបស់អ្នកនេះ។ កម្ពុជាមិនមែនជាកន្លែងសម្រាប់អ្នកកេងចំណេញនយោបាយពីបញ្ហាផ្ទៃក្នុងប្រទេសអ្នកឡើយ ៕
...
ដោយ ៖ សិលា