នៅប្រាសាទតាមាន់ធំថ្ងៃនេះ ! មានបងប្អូនប្រជាពលរដ្ឋខ្មែរចំនួនសរុប ១៣៧នាក់ ទៅទស្សនាដោយស្មារតីជាតិ និងការចូលរួមយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌ជាតិ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ប្រាសាទតាមាន់ធំ នៅថ្ងៃ ពុធ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ០៩:០០ ដល់ម៉ោង ១២:០០ នាទីថ្ងៃត្រង់ មានបងប្អូនប្រជាពលរដ្ឋខ្មែរចំនួនសរុប ១៣៧នាក់ (ប្រុស ៦២នាក់ ស្រី ៧៥នាក់ បានធ្វើដំណើរទៅទស្សនានៅប្រាសាទតាមាន់ធំ ដោយស្មារតីជាតិ និងការចូលរួមយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌ជាតិ។

បងប្អូនប្រជាពលរដ្ឋខ្មែរអញ្ជើញមកពីខេត្តផ្សេងៗ រួមមាន៖ បន្ទាយមានជ័យ, ឧត្តរមានជ័យ, បាត់ដំបង, កណ្ដាល និងសៀមរាប។ ការមកទស្សនានេះមិនត្រឹមតែជាផ្នែកទេសចរណ៍នោះទេ ប៉ុន្តែជាការចូលរួមចំណែកក្នុងការអភិរក្ស និងលើកកម្ពស់គុណតម្លៃបេតិកភណ្ឌប្រវត្តិសាស្រ្តរបស់ជាតិផងដែរ។ នេះបើយោងតាមការបញ្ជាក់ពី អង្គភាពមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print