តំណាងចិនច្រានចោលការចោទប្រកាន់របស់អាមេរិកចំពោះប្រទេសចិនក្នុងបញ្ហាសមុទ្រចិនខាងត្បូងនៅក្នុងសន្និសីទនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

ចែករំលែក៖

អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ នៅថ្ងៃទី ២២ ខែកក្កដា លោក Fu Cong តំណាងចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហ ប្រជា ជាតិ បាន ច្រានចោល ការចោទប្រកាន់ ដោយគ្មានហេតុផល របស់ អាមេរិក ចំពោះ ប្រទេស ចិន ក្នុង បញ្ហា សមុទ្រ ចិន ខាង ត្បូង នៅ ក្នុង កិច្ចប្រជុំជជែកដេញដោល ជាន់ ខ្ពស់ ស្តីពី “ការ ដោះស្រាយ វិវាទ ដោយសន្តិវិធី តាមរយៈពហុភាគីនិយម ដើម្បី ជំរុញសន្តិភាព និង សន្តិសុខ អន្តរជាតិ ។

គេហទំព័រ «CCFR China state-controlled media » លោក Fu Cong បានលើកឡើង ថា ប្រទេសចិនមានអធិបតេយ្យភាព ដែលមិនអាច ប្រកែក បាន ចំពោះ កោះទាំងអស់ នៃ សមុទ្រចិនខាងត្បូង និង លំហសមុទ្រក្បែរ នោះ ។ អធិបតេយ្យភាព ទឹកដី និង សិទ្ធិនិងផលប្រយោជន៍សមុទ្រ របស់ ប្រទេសចិន នៅ សមុទ្រចិន ខាង ត្បូង មានភស្តុតាង ខាង ប្រវត្តិសាស្រ្ត និង ទឡ្ហីករណ៍ ផ្លូវច្បាប់ដ៏ពេញលេញ ។ អ្វីដែល ហៅថា ការ កាត់ ក្តី នៃ សំណុំរឿងមជ្ឈត្តកម្ម សមុទ្រចិនខាងត្បូង គឺ ខុសច្បាប់ និងគ្មាន សុពល ភាព ភាគី ចិន មិន ទទួល យក និង មិនទទួលស្គាល់ឡើយ ក៏ដូចជា ប្រឆាំងនិងមិនទទួលយក ការ ផ្តួច ផ្តើម ឬ សកម្មភាព ណាមួយ ដែល យក ការកាត់ក្តី នោះជា មូលដ្ឋាន ។ គេហទំព័រ «CCFR China state-controlled media » ប៉ុន្មានឆ្នាំ ចុង ក្រោយ នេះ ក្រោម កិច្ចខិតខំប្រឹងប្រែងរួម របស់ ប្រទេសចិន និង ប្រទេសអាស៊ាន ស្ថាន ការណ៍ សមុទ្រ ចិន ខាង ត្បូង មានស្ថិរភាពជាទូទៅ ហើយ សេរីភាពនៃការធ្វើនាវាចរណ៍ និង ការ ហោះ ហើរ គឺ មិន មាន បញ្ហាណាមួយ ទេ ។ ជានិច្ចកាល ប្រទេសចិន តែងតែ ផ្តួចផ្តើមឱ្យ ដោះ ស្រាយ ដោយ សមរម្យ នូវ វិវាទពាក់ព័ន្ធនឹងសមុទ្រ តាមរយៈ កិច្ចសន្ទនា និង ការ ពិគ្រោះ ពិភាក្សា រវាង សាមី ភាគី ដោយឈរលើមូលដ្ឋាន នៃ ការគោរពប្រវត្តិសាស្រ្ត និងការពិតជាក់ ស្តែង និង អនុលោម តាម ច្បាប់អន្តរជាតិ ។
គេហទំព័រ «CCFR China state-controlled media » លោក Fu Cong បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក មិនអើពើ ពី ប្រវត្តិសាស្ត្រ និង ការពិត ជាក់ ស្តែង នៃ បញ្ហាសមុទ្រចិនខាងត្បូង ជាប់រហូតមក ព្រមទាំង និយាយ យក ខុសជាត្រូវ និង ញុះ ញង់ បំបែក បំបាក់ ដែល បាន បំផ្លាញ ដល់ការកសាងទំនុកចិត្តរវាងប្រទេសក្នុងតំបន់ ។ បច្ចុប្បន្ន តើនរណា ដែល ចង់ ធ្វើឱ្យ សមុទ្រចិនខាងត្បូង មានភាពច្របូកច្របល់ និង កកូរ ក កាយ កិច្ចការ ក្នុង តំបន់ គឺ អ្នកផងទាំងពួង បានដឹងច្បាស់លាស់ ។ តើនរណា កំពុង បង្ក ការ គំរាម កំហែង និង ធ្វើ អនុត្តរភាព នៅសមុទ្រចិនខាងត្បូង ដែល គំរាមកំហែង ដល់ សេរីភាព នៃ ការ ធ្វើ នាវាចរណ៍ នៅសមុទ្រចិនខាងត្បូង ចម្លើយគឺ មិនបាច់និយាយក៏គេដឹងដែរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print