កន្លងមកនៅលើបណ្តាញ សង្គមបានបង្ហោះព័ត៌មាន រូបភាពជាច្រើន ជុំវិញថ្ងៃជ័យបង្គល អាពាហ៍ពិពាហ៍ ត្រូវខ្យល់គួចប៉ើងរោង ត្រូវទឹកលិច …។ ជាទូទៅថ្ងៃរៀបអាពាហ៍ពិពាហ៍ គ្រួសារទាំងសង្ខាងតែងតែទៅរក លោកតាអាចារ្យ រកថ្ងៃជ័យបង្គលដើម្បីរៀបការកូន ចៅ។ ប៉ុន្តែនៅពេលដែលជួបហេតុការណ៍មិនអំណោយផង ដូចជាភ្លៀងព្យុះ ទឹកជំនន់ គេតែងតែនិយាយលេងសើច ថានេះជាវេលាល្អដែល លោកតាអាចារ្យចេញឲ្យ។
តាមពិតការដេញវេលាអាពាហ៍ពិពាហ៍ មុនថ្ងៃប្រារព្ធ ជាច្រើនខែ ហើយគ្មានអ្នកណាម្នាក់ដឹងមុនពីស្ថានភាពអាកាសធាតុដែលប្រែប្រួលមិនទៀងនោះឡើយ។ ទាំងនោះហើយទើបមានពីធីរៀបការដែលមិនអាចបំភ្លេចបាន។
ជាក់ស្តែងថ្មីៗនេះណនៅក្នុងប្រទេសហ្វីលីពីន ទោះបីជាមានភ្លៀងធ្លាក់ខ្លាំង ដែលបានជន់លិចព្រះវិហារ បន្ទាប់ពីព្យុះទីហ្វុង Wipha ក៏ដោយ ក៏គូស្នេហ៍មួយគូក្នុងទីក្រុង Bulacan នៅតែរៀបចំពិធីមង្គលការរបស់ពួកគេ ដោយបង្កើតឱ្យមានអនុស្សាវរីយ៍មួយនៅចំកណ្តាលរដូវទឹកជំនន់។
ភ្លៀងធ្លាក់ខ្លាំងបន្ទាប់ពីព្យុះទីហ្វុង Wipha ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះបានបណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ជាច្រើននៅក្នុងប្រទេសហ្វីលីពីន។ ភ្លៀងបានបណ្តាលឱ្យព្រះវិហារ Barasoain ក្នុង Malolos ខេត្ត Bulacan ត្រូវបានជន់លិចនៅថ្ងៃដែល Jade Rick Verdillo និង Jamaica Aguilar បានរៀបការនៅថ្ងៃទី 22 ខែកក្កដា។
គូស្នេហ៍មួយគូនេះបានសម្រេចរៀបការតាមពេលគ្រោងទុក មិនអនុញ្ញាតឱ្យអាកាសធាតុបំផ្លាញថ្ងៃដ៏រីករាយរបស់ពួកគេ ពួកគេបានសម្រេចចិត្តបន្តរៀបចំពិធីមង្គលការរបស់ពួកគេចំពេលមានទឹកជំនន់។
នៅខាងក្រៅព្រះវិហារ Barasoain ទឹកគឺស្ទើរតែដល់ជង្គង់។ រ៉ូបអាពាហ៍ពិពាហ៍របស់កូនក្រមុំ Aguilar ត្រូវបានត្រាំទាំងស្រុង អណ្តែតក្នុងទឹក។ភ្ញៀវរៀបការបានរមូរខោរបស់ពួកគេ ហើយចូលទៅក្នុងព្រះវិហារដែលលិចទឹក។
ព្យុះទីហ្វុងប្រហែល 20 បានបោកបក់ ឬនៅជិតប្រទេសហ្វីលីពីនក្នុងមួយឆ្នាំៗ ដែលបង្កការបំផ្លិចបំផ្លាញ ជាពិសេសក្នុងខែកក្កដា និងសីហា។ នៅតំបន់ផ្សេងទៀតនៃប្រទេស មនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញ ខណៈដែលទឹកទន្លេបានកើនឡើងបន្ទាប់ពីព្យុះទីហ្វុង Wipha ។
ភ្ញៀវ Jiggo Santos បាននិយាយថា “ទោះបីជាមានព្យុះក៏ដោយ ពិធីមង្គលការបានដំណើរការទៅមុខ។ ស្នេហាបានឈ្នះ។ នេះជាពិធីមង្គលការដ៏ពិសេសបំផុត”៕
រូបថត: AP