ប្រទេសថៃ ៖ លោក Phumtham Wechayachai នាយករដ្ឋមន្រ្តីថៃស្តីទី នៅថ្ងៃទី២៣ ខែកក្កដា បានកោះហៅអគ្គរាជទូតខ្លួនត្រឡប់ទៅវិញ។ មេដឹកនាំថៃរូបនេះ ក៏បានប្រកាសទម្លាក់កម្រិតទំនាក់ទំនងជាមួយកម្ពុជាផងដែរ។ នេះបើយោងតាមប្រភពពី ការផ្សាយពីសារព័ត៌មាន Thai Enquirer ។
ចំណាត់ការនេះ ធ្វើឡើងក្រោយទាហានថៃថ្មីម្នាក់ទៀត បានដើរជាន់មីន ក្នុងពេលល្បាតនៅតំបន់ព្រំដែនកម្ពុជា ដោយបង្កឱ្យដាច់ជើងខាងស្តាំ។ ទាហានផ្សេងទៀត បានរងរបួសផងដែរ។
ប្រភពមិនផ្លូវការថា ៖ នៅថ្ងៃនេះ ទាហានថៃ៥នាក់ ដើរជាន់មីន ហើយដាច់ជើងម្នាក់ទៀត។ ក្នុងនោះ មេទ័ពបង្កសង្គ្រាមភូមិភាគ២ថៃ បានចេញមកប្រកាសបិទប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងច្រកទល់មុខច្រកជាំ ខេត្តឧត្តរមានជ័យ នៅថ្ងៃស្អែកទី២៤ ខែកក្កដា ឆ្នាំ២០២៥។
ការប្រកាសនេះ ក្រោយទាហានរបស់ខ្លួន៥នាក់ បានដើរជាន់មីនរងរបួសនៅថ្ងៃនេះ ដោយម្នាក់ដាច់ជើង។
សូមរង់ចាំតាមដានសភាពការណ៍តាមព្រំដែនទាំងអស់គ្នាទៀត។ កាន់តែឡើងកម្តៅហើយ។
សូមបញ្ជាក់ថា ៖ កម្ពុជា រក្សាព្រំដែនសន្តិភាព ៕
ដោយ ៖ សិលា