ខេត្តកំពង់ចាម÷ យោងតាមប្រជាកសិករមួយចំនួនរស់ នៅក្នុងឃុំកោះសូទិន ស្រុកកោះសូទិន និងឃុំកោះមិត្ត ស្រុកកំពង់សៀមបានសំដែងនូវការធូរស្រាលក្នុងចិត្ត ដោយ សារតែទឹកទន្លេមេគង្គមិនបន្តហក់ឡើងពីព្រោះថាផលដំណាំពោតពួកគាត់ខ្លះមិនទាន់ដល់ពេលប្រមូលផល ប៉ុន្តែក៏មានចម្ការពោតខ្លះបានប្រមូលផលរួចហើយដែរ។ ប្រជាកសិករបានឲ្យដឹងថាទឹកឡើក្នុងឆ្នាំ២០២៥ នេះគឺឡើងសន្សឹមៗ ចំណែកក្នុងឆ្នាំ២០២៤ទឹកទន្លេបានឡើងកំហុកធ្វើឲ្យពួកគាត់ពីបាកប្រមូលផល។
ដោយឡែកនៅថ្ងៃនេះដែរទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តស្រកចុះថែមទៀត បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានបន្តស្រកចុះថែមទៀតនៅកម្ពស់៩,៩២ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកស្រកកម្ពស់០,០៨ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ក្នុងថ្ងៃដូចគ្នាទឹកទន្លេមានកម្ពស់ ១១,៤០ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ៕