ចិនព្រមានពីការដាច់ភ្លើងដោយសាររលកកម្ដៅ

ចែករំលែក៖

ប្រទេសចិនបានចេញការព្រមានអំពីហានិភ័យនៃការដាច់ចរន្តអគ្គិសនីនៅពេលដែលតម្រូវការអគ្គិសនីក្នុងប្រទេសកើនឡើងយ៉ាងខ្លាំងដោយសាររលកកម្ដៅដែលបានកត់ត្រា។

កាលពីសប្តាហ៍មុន ការប្រើប្រាស់អគ្គិសនីរបស់ប្រទេសចិនបានលើសពី 1.5 ពាន់លាន kWh ជាលើកដំបូង ដែលជាកម្រិតខ្ពស់បំផុតទីបីនៅក្នុងប្រវត្តិសាស្រ្តក្នុងខែកក្កដា។
រលកកំដៅដែលអូសបន្លាយនឹងមិនត្រឹមតែកាត់បន្ថយប្រសិទ្ធភាពនៃផលិតកម្មអគ្គិសនី ជាពិសេសវារីអគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ខំឱ្យឧស្សាហកម្មអគ្គិសនីបង្កើតផែនការបទប្បញ្ញត្តិដូចជាការកាត់ម៉ោងខ្ពស់បំផុត និងការផ្ទេរអគ្គិសនីរវាងតំបន់។
បន្ថែមពីលើហានិភ័យចំពោះហេដ្ឋារចនាសម្ព័ន្ធថាមពល ប្រទេសចិនក៏បានចេញការព្រមានអំពីសុខភាពទូទាំងប្រទេសដោយសារតែរលកកំដៅ ដោយណែនាំមនុស្សចាស់ឱ្យកំណត់ការចេញទៅក្រៅ និងតម្រូវពលរដ្ឋកាត់បន្ថយ ការងារនៅខាងក្រៅអំឡុងពេលដែលក្តៅបំផុតនៃថ្ងៃ។
រលកកំដៅបានគ្រប់ដណ្តប់នៅតំបន់ជាច្រើនក្នុងប្រទេសចិន ដោយមានសីតណ្ហភាពកើនឡើងលើសពី៤០អង្សាសេ។ យោងតាមស្ថានីយឧតុនិយមជាតិចិន នៅថ្ងៃទី 23 ខែកក្កដា សីតុណ្ហភាពក្នុងខេត្តមួយចំនួនដូចជា Sichuan, Chongqing, Hunan និង Jiangxi នៅតែស្ថិតក្នុងចន្លោះពី 37 ទៅ 39 អង្សាសេ ដោយកន្លែងខ្លះមានសីតុណ្ហភាពលើសពី 43អង្សាសេ៕

...

រូបថត​: vtv

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print