ឃាត់ខ្លួនជនបរទេសចំនួន២៨នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅអគារខុនដូរក្នុងបុរីហាយឡែន ក្នុងខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖​ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ បានចុះបង្រ្កាបទីតាំងសង្ស័យមាន លួចលាក់បង្កប់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងទីតាំងអគារខុនដូរក្នុងបុរីហាយឡែន ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ សរុបចំនួន២៨នាក់ ស្ត្រី២នាក់ ក្នុងនោះ ជនជាតិចិនចំនួន២៤នាក់ មានស្រ្តី ២នាក់, ⁠ជនជាតិជប៉ុន ចំនួន ៤នាក់។ ជាមួយគ្នានោះដែរ សមត្ថកិច្ចបានរឹបអូសសម្ភារៈជាវត្ថុតាង មានដូចជា៖ ⁠Laptop ចំនួន ១២ គ្រឿង ⁠ទូរសព្ទ ចំនួន ៣៨ គ្រឿង, ipad ចំនួន ៤ គ្រឿង,⁠លិខិតឆ្លងដែន ចំនួន ១៧ច្បាប់ (ចិនតៃវ៉ាន់ ចំនួន ១៦ និង ជប៉ុន ចំនួន ១), អាវុធខ្លី ចំនួន ១ដើម,គ្រឿងញៀន ចំនួន ២,២ គីឡូក្រាម,ទូរដែក ចំនួន១។

យោងតាមរបាយការណ៍ស្រាវជ្រាវ និងការចុះដល់ទីកន្លែងផ្ទាល់ សមត្ថកិច្ចបានសន្និដ្ឋានថា ជនបរទេសទាំងអស់ត្រូវបានឃាត់ខ្លួន ជាក្រុមជន សង្ស័យពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសOnline Scam និងការក្លែងឯកសណ្ឋានប៉ូលិសចិន ក្លែងត្រា និងក្លែងដីការចាប់ខ្លួន និងបង្កើតស្ទូតឌីយ៉ូ(Video Studio) ផ្សាយ សម្រាប់ជាមធ្យោបាយ ដើម្បីប្រព្រឹត្តការគំរាមកំហែង ជម្រិតតាមប្រព័ន្ធអ៉ីនធឺណិត។

បច្ចុប្បន្នជនបរទេស និងសម្ភារៈជាវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូន ស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធីតាមច្បាប់ជាធរមាន។

សូមបញ្ជាក់ថា សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះ មេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print