ភ្នំពេញ៖ លោក ជា ធីរិទ្ធិ អ្នកនាំពាក្យសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅល្ងាចថ្ងៃទី ២៤ កក្កដានេះ បានប្រកាសទាត់ចោលការចុះផ្សាយរបស់សារព័ត៌មានថៃ ដែលថាសម្តេច ហ៊ុន សែន ចាកចេញពីប្រទេសកម្ពុជាទៅប្រទេសចិន។
លោកអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅកម្ពុជា កំពុងតែរួមចំណែកបញ្ជាទ័ពតាមប្រព័ន្ធវីដេអូ ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរសៀមឈ្លានពាន។ លោកមិនរត់ទៅណាទេ។
បើតាមលោក ជា ធីរិទ្ធិ បច្ចុប្បន្នសម្តេច ហ៊ុន សែន កំពុងនៅប្រទេសកម្ពុជា ហើយកំពុងបញ្ជាកងទ័ពវាយប្រហារចោលឈ្លានពានទឹកដីប្រទេសកម្ពុជា ពីសំណាក់ចោរសៀម៕ដោយ៖តារា
...