ខេត្តស្វាយរៀង:សមត្ថកិច្ចនគរបាលក្រុងបាវិត បានធ្វើការឃាត់ជនសង្ស័យ៤នាក់ ដែលពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (លួចកាច់ក ម៉ូតូ)។
នគរបាលក្រុងបាវិតបានអោយដឹងនារសៀលថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២៥នេះថា
ជនសង្ស័យមានទី១ ឈ្នោះ សួន យ៉ាបេះ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិពងពោះ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង(អ្នកធ្វើសកម្មភាព)។
២ឈ្មោះ សួន គីមហ័ន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរោងដំរី ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង (អ្នកធ្វើសកម្មភាព)។
៣ឈ្មោះ រស់ សុភ័ត្រា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។
និងឈ្មោះ បួន ពិសិដ្ឋ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ (ម្ចាស់បន្ទប់)មានទីលំនៅភូមិ ប្រគៀប ឃុំរូងជ្រៃ ស្រុកថ្មគោលខេត្តបាត់ដំបង។
ប្រភពដដែលបន្តថា ក្រោយពីទទួលបានបណ្ដឹង ថាមានករណីចោរកាច់ករម៉ូតូលើជនរងគ្រោះ នៅចំណុចភូមិបាវិតកណ្ដាល សង្កាត់បាវិត កាលពីវេលាម៉ោង២និង៥៤នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែ៧ ឆ្នាំ២០២៥លោកអធិការនគរបាលក្រុង បានបញ្ចាអោយកម្លាំងជំនាញ ចុះស្រាវជ្រាវ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត រហូតដល់ថ្ងៃទី២២ នាខែឆ្នាំដដែល សមត្ថកិច្ចបានបង្ក្រាបមុខសញ្ញា ចោរកាច់ករម៉ូតូ (លួចមានស្ថានទម្ងន់ទោស) ៤នាក់និងត្ថុតាង សម្ភារ:មានស្លាកលេខម៉ូតូ ស្វាយរៀង 1L-4557 ស្លាកលេខ របស់ជនរងគ្រោះ
ដែក កាច់ ករ ម៉ូតូ ១បំពង់ជក់ គ្រឿងញៀន ចំនួន១ ដង្កាប់ ១ រួមនិង ឧបករណ៍ សម្ភារៈ ដែកមុខស្រួច មួយចំនួនទៀត។
បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿង រួមនិងវត្ថុតាង បញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់។