សម្ដេចតេជោ​៖​ នៅមុននេះបន្តិច កាសែតថៃ បានចេញផ្សាយថា សម្ដេចបានចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិន

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែង​ថា​ នៅមុននេះបន្តិច កាសែតថៃ បានចេញផ្សាយថា សម្ដេចបានចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិន។

សម្ដេចតេជោ​ សូមបញ្ជាក់ថា ពេលនេះ សម្ដេចកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរថៃឈ្លានពាន។ សម្ដេចតេជោ​ មិនរត់ទៅណាទេ សូមបងប្អូន ជនរួមជាតិ កុំព្រួយបារម្ភ !។

សម្ដេចតេជោ​ បានថ្លែង​បញ្ជាក់ថា​ សម្ដេច​អង្គុយនៅទីនេះ ចាប់តាំងពីពេលដែលមេបញ្ជាការភូមិភាគទី២របស់ថៃ ថានឹងបិទច្រកចូលប្រាសាទតាមាន់ធំ។ 

មេបញ្ជាការយោធភូមិភាគ២របស់ថៃ

នេះហើយជាអ្នកបង្កសង្រ្គាមនេះឡើងតាមរយៈការបញ្ជាឲ្យបិទប្រាសាទតាមាន់ធំកាលពីម្សិលមិញនិងបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជានាព្រឹកមិញនេះ។

លោកម្នាក់នេះហើយដែលធ្លាប់បាន

ព្រមានថានឹងវាយកម្ពុជាដោយប្រើ

ពេលត្រឹម៣ថ្ងៃ។ខ្ញុំក៏ចង់ស្គាល់យុទ្ធសាស្ត្រត្រឹម៣ថ្ងៃរបស់គាត់ដែរ។

ការចុះផ្សាយដែលចរិតកុហក់នៃ

អ្នកនយោបាយថៃនិងសារព័ត៌មានថៃ

វាបានក្លាយទៅជាវប្បធម៌ធម្មតារបស់

ពួកគេទៅហើយ សូមបន្តបោកប្រាស់

តទៅទៀតចុះ។

“Don’t Thai to me !”

ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print