ភ្នំពេញ៖ យោងតាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២៤ ខែកក្កដា រកឃើញយានយន្តល្មើសចំនួន ២៣៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស
នាយកដ្ឋាននគរបាលចរាចរណ៍ បានបញ្ជាក់ថា (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥) ក្នុងប្រតិបត្តិការនេះ ចំនួនគោលដៅសរុប ១៥៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៩០គ្រឿង, រថយន្តធំ ១២គ្រឿង, រថយន្តតូច ១៩៣គ្រឿង និងម៉ូតូ ១៨៥គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២៣៧គ្រឿង, រថយន្តធំ ៦គ្រឿង, រថយន្តតូច ១៤២គ្រឿង និងម៉ូតូ ៨៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ២៤ ថ្ងៃ ពីថ្ងៃទី១-២៤ ខែកក្កដា ឆ្នាំ២០២៥ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៩,១៧៨គ្រឿង, រថយន្តធំ ៧៤គ្រឿង, រថយន្តតូច ៣,៥៧១គ្រឿង, ម៉ូតូ ៥,៥៣៣គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦,៤៤៤គ្រឿង, រថយន្តធំ ៣៩គ្រឿង, រថយន្តតូច ២,៥៤២គ្រឿង និងម៉ូតូ ៣,៨៦៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ដោយ៖តារា