ខេត្តព្រះវិហារ ៖ កំណាត់ផ្លូវជាតិលេខ៦២ ចំណុចគីមីសាស្ត្រ ក្នុងឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មិនមានធ្លាក់គ្រាប់ផ្លោងដាច់ផ្លូវដូចពាក្យចចាមអារ៉ាមនោះទេ! បងប្អូនអាចធ្វើដំណើរមកកាន់ខេត្តព្រះវិហារ បានដូចធម្មតា!
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានចេញ សេចក្តីជូនដំណឹង! ដោយបញ្ជាក់ថា ៖ កំណាត់ផ្លូវជាតិលេខ៦២ ចំណុចគីមីសាស្ត្រ ស្ថិតក្នុងភូមិសាស្ត្រឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មិនមានធ្លាក់គ្រាប់ផ្លោងដាច់ផ្លូវ ដូចពាក្យចចាមអារ៉ាមនោះទេ! បងប្អូនអាចធ្វើដំណើរមកកាន់ខេត្តព្រះវិហារបានដូចធម្មតា! ៕
ដោយ ៖ សិលា
...