បាបកម្ម ! ឡានស្ទូចកង់១០ថៃបើកបុកឡាន«ក្រុមយោធាថៃ»បណ្តាលឲ្យរបួសយោធាថៃ ១៩នាក់ និងស្លាប់១នាក់ !

ចែករំលែក៖

ប្រទេសថៃ៖  នៅរសៀលថ្ងៃទី ២៤ ខែ កក្កដា នេះ មានយ៉ាងហោចណាស់ក្រុមយោធាថៃប្រមាណ១៩នាក់បានរងរបួសធ្ងន់ស្រាល និងមានម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយពីតៃកុងឡានស្ទូចថៃកង់១០ដែលតៃកុងងងុយដេកបានរេចង្កូតទៅបុកពីក្រោយរថយន្តក្រុមយោធាថៃដែលចេញពីជំរំហ្វឹកហ្វឺនសង្គ្រាម។

ក្នុងហេតុការណ៍នេះបណ្ដាលឲ្យទាហាន ១៩នាក់រងរបួស និងអ្នកដំណើរម្នាក់ស្លាប់ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ស្រមោល។ 

យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ រថយន្តស្ទូចកង់១០ បានបើកទៅបុកពីក្រោយរថយន្តដែលកំពុងដឹកយោធាថៃចេញពីជំរំហ្វឹកហ្វឺនសង្គ្រាម ពិសេសបុកនៅត្រង់ចំណុច Ban Thanon Phat ភូមិ Thungich ។ 

ប្រភពដដែលផ្សាយទៀតថា ៖ ជនរងគ្រោះទាំង២នាក់ជិះក្នុងរថយន្តស្ទូចកង់១០ មានម្នាក់ដែលអង្គុយជិតតៃកុងជាប់ក្នុងកាប៊ីនឡាន និងស្លាប់ពេលបញ្ជូនទៅសង្រ្គោះបន្ទាន់ ចំណែកតៃកុងឡានបានរត់គេចខ្លួនភ្លាមៗ ។ 

សាក្សីនៅកន្លែងកើតហេតុបានអះអាងទៀតថា រថយន្តយោធាថៃមួយគ្រឿងបានឈប់នៅប្របចិញ្ចើមផ្លូវមុនពេលត្រូវរថយន្តកង់១០បើកក្នុងល្បឿនលឿនបុកពីក្រោយមួយទំហឹង បណ្តាលឲ្យឡានដឹកក្រុមយោធាថៃក្រឡាប់។ អ្នកបើកបរឡានកង់១០បានរត់គេចខ្លួន យោធាដែលស្លាប់គឺគាបជាប់ក្នុងកាប៊ីនឡាន៕ ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print