ចប់ហើយ! អតីតនាយករដ្ឋមន្ត្រីថៃ​ ថាក់ស៊ីន ត្រូវពលរដ្ឋថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន​

ចែករំលែក៖

ថៃ៖​ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ អតីតនាយករដ្ឋមន្ត្រីថៃ​ នៅថ្ងៃ២៤ ខែកក្កដា​ ឆ្នាំ​២០២៥នេះ បានបង្ហោះអំពីស្ថានការណ៍ចលាចលនៅព្រំដែនកម្ពុជា-ថៃ ដោយចោទលាបពណ៌មកលើសម្ដេច​ ហ៊ុន​ សែន​ ថា ជាអ្នកបញ្ជាឲ្យបាញ់ចូលទឹកដីថៃតាំងពីព្រឹកម៉ិញ តាម​រយៈ​ការ​បាញ់​សម្លាប់​មុន​គេ​ បន្ទាប់​ពី​មកដាក់​អន្ទាក់​គ្រាប់​បែក​នៅ​តាម​បណ្តោយ​ព្រំដែន ​ដែល​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ និងក្រមសីលធម៌នៃការរស់នៅជាមួយគ្នាជាអ្នកជិតខាងល្អ រហូតដល់បាត់បង់ជីវិតទាហានថៃ និងរបួសជាច្រើននាក់ទៀត។

តាមរយៈនោះដែរ លោកបានកុហកបោកប្រាស់ថា ប្រទេស​ថៃ​បាន​អនុវត្ត​ការ​អត់ធ្មត់ ការ​អត់ឱន​គោរព​ច្បាប់​អន្តរជាតិ និង​បាន​បំពេញ​កាតព្វកិច្ច​ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង​ដ៏ល្អ។ ពេលនេះយោធាថៃអាចឆ្លើយតបតាមផែនការយុទ្ធសាស្ត្រ ហើយក្រសួងការបរទេសអាចកំណត់វិធានការផ្សេងៗ ដោយភាពស្របច្បាប់។​​

យ៉ាង​ណា​មិញ បន្ទាប់​ពី​ការ​បង្ហោះ​នេះ​បាន​ចុះ​ផ្សាយព្រោងព្រាត លោកមិនបានទទួលការសរសើរពីពលរដ្ឋនៃជាតិសាសន៍របស់ខ្លួនឡើយ។ ជាក់ស្ដែង ប្រជាជន​ថៃ​ជា​ច្រើន​បែរជាសម្រុកបញ្ចេញ​មតិ​យ៉ាង​ខឹង​សម្បារ ស្របពេលដែលអ្នកខ្លះក៏​បាន​លើក​ជា​សំណួរ​អំពី​ទំនាក់ទំនង​រវាង​គ្រួសារ​ទាំង​ពីរ និង​មូលហេតុ​នៃ​អំពើ​ហិង្សា​រវាង​ប្រទេស​ទាំង​ពីរ​លើក​នេះថែមទៀតផង។

ជាងនេះទៅទៀត អ្នកបញ្ចេញមតិជាច្រើនបានសម្រុកជេរព្រោងព្រាត ថែមទាំងប្រមាថគ្រួសារថាក់ស៊ីនថា ជាអ្នកនាំសង្រ្គាមនៅតាមបណ្តោយព្រំដែន បណ្ដាលឲ្យកងទ័ពបង្ហូរឈាម ជាពិសេសនោះគឺកូនស្រីពៅរបស់លោក ដែលជារដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ​ផែថងតាន នាងជាអ្នកនាំប្រជាជនថៃរងនូវការអាម៉ាស់ និងទាមទារឲ្យនាងទទួលខុសត្រូវចំពោះអាយុជីវិតជនស៊ីវិលជាច្រើន។

យ៉ាងណាក៏ដោយ បន្ទាប់ពីទ្រាំទ្រនឹងពាក្យជេរប្រមាថមិនបាន អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ ស្រាប់តែបិទការបញ្ចេញមតិពីពលរដ្ឋថៃភ្លាមៗ ហើយឈប់បង្ហោះសារផ្ដេសផ្ដាសពាក់ព័ន្ធនឹងការបាញ់ប្រហារនាថ្ងៃនេះ។

ដោយឡែក ងាកទៅកាន់ផែថងតានឯណោះវិញ ពេលនេះកំពុងព្យាយាមលាបពណ៌កម្ពុជា ក្រោមហេតុផលថ្កោលទោសកម្ពុជា ចំពោះការបាញ់ប្រហារមកលើតំបន់មួយចំនួននាំឲ្យជនស៊ីវិលរងរបួស ទាំងដែលភាគីរបស់ខ្លួន ជាអ្នកបើកការបាញ់ប្រហារមុនគេ តាំងពីព្រឹកមិញមកម្ល៉េះ។ ជាងនេះទៅទៀត នាងនៅតែឆ្លើយទាំងអឿថា កម្ពុជាជាអ្នកវាយបកមកមុន ទើបថៃអស់ភាពអត់ធ្មត់ ដែលនាំឲ្យមានការបាញ់បោះទៅមកបែបនេះ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print