នេះជាបន្លាលួសដែលទាហានថៃ បានយកមករាយនៅប្រាសាទតាមាន់ធំ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ នេះជាបន្លាលួសដែលទាហានថៃ បានយកមករាយនៅប្រាសាទតាមាន់ធំ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ហើយបន្ទាប់មកទាហានថៃ បានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាយើង រហូតកងទ័ពកម្ពុជា បានប្រើសិទ្ធិការពារខ្លួន និងបានបាញ់តបតត្រឡប់ទៅវិញយ៉ាងចាស់ដៃ។

សូមបញ្ជាក់ថា នៅថ្ងៃនេះទាហានថៃ បានបើកការបាញ់ប្រហារ និងផ្លោងគ្រាប់ចូលដីកម្ពុជាចំនួន៨ទីតាំង ទាំងនៅសមរភូមិខេត្តឧត្តរមានជ័យ និងសមរភូមិខេត្តព្រះវិហារ តែកងទ័ពកម្ពុជាបានឆ្លើយតបត្រឡប់ទៅវិញ រហូតអាចគ្រប់គ្រងប្រាសាទតាក្របី ប្រាសាទតាមាន់ធំ និងតំបន់មុំបីបានទាំងស្រុង និងយ៉ាងរឹងមាំបំផុត។

សូមបញ្ជាក់ថា នេះជាកំណត់ហេតុរបស់ក្រសួងការពារជាតិកម្ពុជា ! 

ម៉ោង ០៦:៣០នាទី ថៃ បានចាប់ផ្តើមបង្កសកម្មភាពបំពានលើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ដោយឡើងលើប្រាសាទតាមាន់ធំ ហើយលបចូលរាយលូសបន្លាតាមជើងប្រាសាទ ! 

ម៉ោង ០៧:០៤នាទី ថៃ បានបង្ហោះដ្រូន រយៈពេល២នាទី ! 

ម៉ោង ០៨:៣០នាទី ថៃ បានបាញ់ឡើងលើ!

ម៉ោង ០៨:៤៦នាទី កងទ័ពឈ្លានពានថៃ បានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជានៅតំបន់ ប្រាសាទតាមាន់ធំ និងឈានទៅបាញ់ប្រហារ នៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច និងបានពង្រីកភូមិ សាស្ត្រនៃការវាយប្រហារទៅដល់តំបន់មុំបី រួមទាំងប្រើប្រាស់យន្តហោះចម្បាំងទម្លាក់ចំនួន ២គ្រាប់ នៅផ្លូវវត្តកែវសិក្ខាគីរីស្វារៈ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីរបស់ខ្លួនក្នុងភូមិសាស្ត្រ ខេត្ត ឧត្តរមានជ័យ និងខេត្តព្រះវិហារ។

បន្ទាប់មកនៅវេលាម៉ោង ០៨:៤៧នាទី កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា គ្មានជម្រើសអ្វីក្រៅពីប្រើ ប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់ ទាហានថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print