អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពស្នាក់នៅបណ្តោះអាសន្នជនភៀសសឹក នៅវត្តភ្នំកំបោរ ឃុំបេង ស្រុកបន្ទាយអពិល

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពស្នាក់នៅបណ្តោះអាសន្នជនភៀសសឹក នៅវត្តភ្នំកំបោរ ឃុំបេង ស្រុកបន្ទាយអពិល ខេត្តឧត្តរមានជ័យ ព្រមទាំងបានផ្តល់តង់សម្រាប់ប្រើប្រាស់ និងរៀបចំបញ្ជូនគ្រឿងឧបភោគ បរិភោគជូនប្រជាពលរដ្ឋ។

ការចុះពិនិត្យនេះ មានការចូលរួមពី ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្ត, លោកឧត្តមសេនីយ៍ ខូវ លី ស្នងការនគរបាលខេត្ត, អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំងបី៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print