ភ្នំពេញ៖ រថយន្តសាំយ៉ុងមួយគ្រឿងអ្នកបេីកលឿនហេីយងោកមួយភាំងរ៉េចង្កូតជ្រុលបុករថយន្តដឹកទឹកកកបណ្តាលឲ្យគៀបជាប់រងរបួសធ្ងន់៣នាក់ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១កងពលតូចលេខ៧០ជួយអន្តរាគមន៍កាត់រថយន្ដដេីម្បីជួយសង្គ្រោះជនរងគ្រោះភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥នឹង៥០ព្រឹកព្រលឹម ថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២៥នៅតាមបណ្ដោយផ្លូវបេតុងថ្មី ខាងលិចវត្តឃ្មួញ ដែលស្ថិតនៅសង្កាត់ ក្រាំងធ្នង់ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានអោយដឹងថានៅមុនពេលកេីតហេតុ គេឃើញរថយន្តដឹកទឹកកកពណ៌សពាក់ស្លាកលេខភ្នំពេញ2K2400ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងថ្មី ក្នុងទិដៅពីកេីតទៅលិចក្នុងល្បឿនយ៉ាងលឿនលុះបេីកមកដល់ចំណុចកេីតហេតុដោយឃេីញរថយន្ដសាំយ៉ុងមួយគ្រឿងទៀត ដែលពាក់ស្លាកលេខភ្នំពេញ2V-5370បេីកតាមបណ្តោយផ្លូវបេតុងថ្មីក្នុងទិដៅពីលិចទៅកេីតក្នុងល្បឿនយ៉ាងលឿន លុះបេីកមកដល់ចំណុចកេីតហេតុក៏ស្រាប់តែរថយន្តសាំយ៉ុងបានរ៉េចង្កូតទៅផ្នែកខាងឆ្វេងក៏ជ្រុលទៅបុករថយន្ត ដឹកទឹកកកពេញទំហឹងបណ្តាលឲ្យរថយន្តទាំងពីរគ្រឿងខាងលើគៀបជាប់ នឹងរងរបួសធ្ងន់៣នាក់ នឹងម្នាក់ទៀតខាងរថយន្តដឹកទឹកកកមិនមានរងរបួសទេ ។
តាមប្រភពព័ត៌មានពីអ្នកបេីកបររថយន្តសាំយ៉ុង ដែលរងរបួសធ្ងន់ប្រាប់អោយដឹងថាដោយគាត់បេីកបរហេីយគាត់ងោកមួយភាំងក៏ស្រាប់តែរថយន្តគាត់រ៉េចង្កូតទៅបុករថយន្តដឹកទឹកកកតែម្តង ។ ភ្លាមៗនោះ ក៏ទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់របស់អង្គភាពកងពលតូចលេខ៧០ អង្គភាព៧១១ដេីម្បីជួយអន្តរាគមន៍នឹងដេីម្បីកាត់រថយន្ដដេីម្បីជួយសង្គ្រោះយកជនរងគ្រោះយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ មិត្តភាពកម្ពុជាចិនព្រះកុសមៈភ្លាមៗដោយតាមរថយន្តចំនួន២គ្រឿង ។
ក្រោយពេលកេីតហេតុ កំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់ក្រាំងធ្នង់បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខដេីម្បីធ្វើការវាស់វែងនឹងយករថយន្តទាំង២គ្រឿងខាងលើយកទៅរក្សាទុកដេីម្បីរងចាំការដោះស្រាយថ្ងៃក្រោយ ៕