ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ហ្សង់ ហ្វ្រង់ស័រ តាន់៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងរួមប្រជុំគ្នា នៅរសៀលថ្ងៃសុក្រទី២៥ ខែកក្កដានេះ ដើម្បីពិនិត្យមើលចម្បាំងកម្ពុជា-ថៃ។
រដ្ឋមន្ត្រីប្រតិភូ បានបញ្ជាក់ថា ម្សិលមិញ ថ្ងៃ២៤ កក្កដា ប៉ុន្មានម៉ោងក្រោយពីថៃផ្តើមវាយឈ្លានពានកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើ, តាមរយៈលិខិត, ឱ្យមានកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប៕ដោយ៖តារា