នៅឆមាសទី១​ ឆ្នាំ​២០២៥នេះ! កម្ពុជាស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៣,៣ លាននាក់ កើនឡើង៦%

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ បើយោងតាម​ក្រសួង​ទេស​ចរណ៍​ បានបញ្ជាក់ថា​ នៅឆមាសទី១ ឆ្នាំ២០​២៥ កម្ពុជា​ ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិ ជាង ៣,៣ លាននាក់ កើនឡើង៦,២% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។

ក្រសួងទេសចរណ៍ បានបង្ហាញថា​ ក្នុងចំណោមទេសចរណ៍ជាង ៣,៣ លានានក់ មានទេស​ចរណ៍​ថៃជាង ៩២ ម៉ឺននាក់ ធ្លាក់ចុះ ២,៨%, វៀតណាមជាង ៦០ ម៉ឺននាក់ ធ្លាក់ចុះ ៣%, ចិន ជាង ៥៨ ម៉ឺននាក់ កើនឡើង ៥០,៧%, ឡាវ ជាង ១១ ម៉ឺននាក់ ធ្លាក់ចុះ ៣៧,៥% និងអាមេរិកជាង ១១ ម៉ឺននាក់ កើន ៥,៣%។

បើតាមប្រធាន​សមាគមន៍​មគ្គុទ្ទេសក៏​ទេសចរ​អង្គរ​ លោក ខៀវ ធី បានឱ្យដឹងថា ភ្ញៀវទេសចរ​បរទេស​នៅ​ក្នុងខែឧសភា និងខែមិថុនា ធ្លាក់ចុះ និងចាប់ផ្ដើមកើនឡើង​នៅ​ដើមខែ ៧ និងខែ ៨ ប្រទេស​មួយ​​ចំនួននៅអឺរ៉ុបចាប់ផ្ដើមវិសមកាល ពោលគឺគេចាប់​ផ្ដើមដើរ​លេង។
លោកយល់ឃើញថា ស្ថានភាពភ្ញៀវទេសចរបរទេសនៅថេរ ខណៈ តួលេខភ្ញៀវ​ទេស​ចរណ៍ នៅតែមានសន្ទុះ​កើនឡើង។ លោក ខៀវ ធី អះអាងថា ថៃបិទច្រកព្រំដែន មិនប៉ះពាល់​ដល់​ទេសចរណ៍នៅតំបន់អង្គរនោះទេ ខណៈទេសចរបរទេសភាគច្រើនមកតាម​ច្រកវៀតណាម​ប្រមាណ ៩០%។

ដោយឡែករដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក នី ផល្លី បានមានប្រសាសន៍ថា ក្រោយការដាក់​ចេញ​នូវគោលនយោបាយដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល វិស័យទេសចរណ៍បានរីកចម្រើនឡើងវិញ​គួឱ្យកត់សម្គាល់ ដែលកំណើនទេសចរណ៍​បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

លោកបានបន្ថែមថា៖ ​«នៅក្នុងវិស័យទេសចរណ៍តាំងពីសម័យកាលកូវីដ១៩ រហូតមកដល់បច្ចុប្បន្ន យើងរៀបចំយុទ្ធសាស្ត្រមួយក្នុងការសម្របខ្លួន ដូច្នេះការរៀបចំគោលនយោបាយថ្មីៗ និងយុទ្ធសាស្ត្រ គឺត្រូវតែសម្របខ្លួនឱ្យមានភាពធន់​ឱ្យ​មានទៅនឹងការបម្រែបម្រួល ទោះបីមានកូវីដ ឬមានអីផ្សេងក្រៅពីកូវីដ ស្ថានភាពនយោបាយក្នុងតំបន់ ឬយ៉ាងណា យើងមានគោលនយោបាយមួយគឺភាពធន់ ដូច្នេះរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយច្រើន ដើម្បីពង្រឹងភាព​ធន់នៅក្នុងវិស័យទេសចរណ៍ យើងព្យាយាមប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព»។

កម្ពុជារំពឹងស្វាគមន៍ភ្ញៀវ​ទេចរអន្តជាតិប្រមាណ ​៧,៥ លាននាក់​នៅឆ្នាំ២០២៥ ដែលនឹងបង្កើត​ចំណូល​​ចូល​សេដ្ឋកិច្ច​​ជាង៥ពាន់លានដុល្លារ​។

នៅក្នុងឆ្នាំ ២០២៤ កម្ពុជា​ទទួលបានភ្ញៀវទេសចរណ៍​អន្តរជាតិ​ជាង ៦,៧ លាន​នាក់ ​កើន​ឡើង​ជិត ២៣ ភាគរយ ដោយទទួលបានប្រាក់ចំណូលសរុបជាង ៣,៦៣ ពាន់លានដុល្លារ កើនឡើង​ប្រមាណ​ជាង ១៧% ធៀបនឹងឆ្នាំ ២០២៣។

ក្នុងចំណោមភ្ញៀវទេសចរជាង ៦,៧ លាន​នាក់ ទេសចរណ៍ថៃឈរនៅ​លំដាប់​លេខរៀងទី ១ មាន​ចំនួន ២,១៤ លាននាក់ កើនជិត ១៨% វៀតណាមចំនួន ១,៣៤ លាននាក់ កើន ៣១,៥% ចិនជាង ៨៤ ម៉ឺននាក់ កើន ៥៥% ភ្ញៀវទេស​ចរ​ឡាវចំនួនជាង ៣៣ ម៉ឺននាក់ ធ្លាក់ចុះ ១០% និងភ្ញៀវទេសចរអាមេរិកជាង ២១ ម៉ឺននាក់ កើនឡើង ១៦%៕

...

ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print