ការផ្សព្វផ្សាយថា កងទ័ពថៃបានដណ្តើមយកតំបន់ប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈគឺជាព័ត៌មានក្លែងក្លាយ

ចែករំលែក៖

ភ្នំពេញ : លេខាធិការដ្ឋាន គ.ស.ព.ស.៖ ការផ្សព្វផ្សាយថា កងទ័ពថៃបានដណ្តើមយកតំបន់ប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈគឺជាព័ត៌មានក្លែងក្លាយ !

លេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា ការបង្ហោះផ្សាយរបស់បណ្ដាញផ្សាយថៃថា កងទ័ពថៃបានដណ្តើមយកតំបន់ប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈគឺជាព័ត៌មានក្លែងក្លាយ។ គ.ស.ព.ស អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំនិងសូមកុំបន្តចែករំលែកព័ត៌មាននេះ។

គ.ស.ព.ស ជំរុញឱ្យបងប្អូនជនរួមជាតិ ទុកចិត្តលើរាជរដ្ឋាភិបាលនិងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងប្រើសិទ្ធិការពារខ្លួន ការពារអធិបតេយ្យភាពបូរណភាពទឹកដីក្នុងការវាយបកទៅលើក្រុមថៃឈ្លានពាន៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print