អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” : ថៃវាយប្រហារមុន កម្ពុជាការពារខ្លួន THAILAND ATTACKS FIRST, CAMBODIA DEFENDS

ចែករំលែក៖

ភ្នំពេញ : លោកស្រីកែកុល សោភា អគ្គនាយកា មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានសំដែងនូវការពេញចិត្ត ចំពោះថ្នាក់ដឹកនាំ បុគ្គលិក សហការី នៃអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ដែលបានប្រើពាក្យក្នុង profile Facebook Telegram របស់ខ្លួនដោយប្រើពាក្យថា (ថៃវាយប្រហារមុន កម្ពុជាការពារខ្លួន THAILAND ATTACKS FIRST, CAMBODIA DEFENDS) ! ក្នុងន័យនេះ បង្ហាញអំពីជំហរដ៏រឹងមាំ និងមិនងាករេ គាំទ្ររាជរដ្ឋាភិបាល គាំទ្រលើកទឹកចិត្តដល់ទាហានដ៏អង់អាចរបស់យើង កំពុងការពារបូរណភាពទឹកដីពីក្រុមចោរសៀមឈ្លានពាន ។

ពិតប្រាកដណាស់ ! ទាហានថៃបានបាញ់មកលើកម្ពុជាមុន ទើបកម្ពុជាប្រើសិទ្ធិការពារខ្លួន ជាមួយនឹងក្រុមចោលសៀមឈ្លានពាន !
បើយោងតាមកំណត់ហេតុរបស់ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា, ម៉ោង ០៦:៣០នាទី ថៃ បានចាប់ផ្តើមបង្កសកម្មភាពបំពានលើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ដោយឡើងលើប្រាសាទតាមាន់ធំ ហើយលបចូលរាយលូសបន្លាតាមជើងប្រាសាទ។
ម៉ោង ០៧:០៤នាទី ថៃ បានបង្ហោះដ្រូន រយៈពេល២នាទី។
ម៉ោង ០៨:៣០នាទី ថៃ បានបាញ់ឡើងលើ។
ម៉ោង ០៨:៤៦នាទី កងទ័ពឈ្លានពានថៃ បានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជានៅតំបន់ ប្រាសាទតាមាន់ធំ និងឈានទៅបាញ់ប្រហារ នៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច និងបានពង្រីកភូមិ សាស្ត្រនៃការវាយប្រហារទៅដល់តំបន់មុំបី រួមទាំងប្រើប្រាស់យន្តហោះចម្បាំងទម្លាក់ចំនួន ២គ្រាប់ នៅផ្លូវវត្តកែវសិក្ខាគីរីស្វារៈ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីរបស់ខ្លួនក្នុងភូមិសាស្ត្រ ខេត្ត ឧត្តរមានជ័យ និងខេត្តព្រះវិហារ។
បន្ទាប់មកនៅវេលាម៉ោង ០៨:៤៧នាទី កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា គ្មានជម្រើសអ្វីក្រៅពីប្រើ ប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់ ទាហានថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា។
កាលពីម្សិលមិញ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា , ការផ្ទុះអាវុធរវាងយោធាកម្ពុជា-ថៃ ផ្តើមចេញពីការបំពានកិច្ចព្រមព្រៀងរបស់ភាគីថៃ ដោយយកលួសបន្លាមកហ៊ុមព័ទ្ធជើងប្រាសាទតាមាន់ធំខេត្តឧត្តរមានជ័យ ហើយបានរាលដាលរហូតដល់ ៨ ទីតាំង ។

ប្រសាសន៍របស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ធ្វើឡើងនៅក្នុងក្នុងសន្និសិទសារព័ត៌មាន ស្តីពី «បច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា» នៅរសៀលថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូម បញ្ជាក់ថា , ថៃបាននិងកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រឆាំងនឹងបេតិកភណ្ឌពិភពលោក និងការរំលោភបំពានច្បាប់អន្តរជាតិដោយការបាញ់គ្រាប់ផ្លោងនិងការទំលាក់គ្រាប់បែកពីលើយន្តហោះប៉ះពាល់ដល់ប្រាង្គប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក, កងទ័ពឈ្លានពានថៃបានប្រើប្រាស់ យន្តហោះទម្លាក់គ្រាប់បែកបំផ្លាញវត្តអារាមនិងមណ្ឌលសុខភាពដែលជាកន្លែងប្រារព្ធជំនឿសាសនានិងព្យាបាលពលរដ្ឋ។ យោងតាមមន្ត្រីអាជ្ញាធរមូលដ្ឋាន នៅវេលាម៉ោង៥.៣០នាទីរសៀលមានយន្ដហោះថៃ F16មួយគ្រឿង បានមកទទម្លាក់គ្រាប់មកលើវត្តតាមាន់សែនជ័យ និងមណ្ឌលសុខភាពតាសែនជ័យ ស្ថិតនៅភូមិតាសែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិលខេត្តឧត្ដរមានជ័យ បង្កឱ្យមានការខូចខាត។ នេះជាការរំលោភពបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងររបស់ថៃ។ កងទ័ពថៃ ដែលនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបើកការវាយប្រហារមកលើកងទ័ពកម្ពុជានៅប្រាសាទតាមាន់ធំ និងនៅទីតាំង ៥ កន្លែងផ្សេងទៀតដែលបង្ហាញពីការឈ្លានពានបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។
ថៃនៅបន្ត ការឈ្លានពានមកលើកម្ពុជាដោយប្រើប្រាស់កាំភ្លើងធំផ្លោងមកចូលទឹកដីកម្ពុជា តាំងពីព្រឹកថ្ងៃទី២៤ រហូតដល់យប់ថ្ងៃទី២៤ដដែល ដល់ទល់ភ្លឺ ! ហើយនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ថៃនៅតែបំពានឈ្លានពានទឹកដីកម្ពុជា ដោយប្រើប្រាស់ការទម្លាក់គ្រាប់បែកចង្កោម ល្មើសនិងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរបំផុត៕ 

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print