ភ្នំពេញ ៖ កំណត់ហេតុរបស់ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥យ៉ាងដូច្នេះថា ៖
-ម៉ោង ៣:២០នាទីព្រឹក ថៃ បើកការវាយប្រហារ នៅតំបន់ភ្នំខ្មោច តាថាវ ភ្នំបីសាមបី !
-ម៉ោង ៥:២៥នាទីព្រឹក ថៃ ប្រើគ្រាប់បែកចង្កោមវាយប្រហារលើតំបន់ភ្នំខ្មោច!
-ម៉ោង ៥:៣០នាទីព្រឹក ថៃ ចាប់ផ្តើមវាយប្រហារ នៅតំបន់ប្រាសាទតាមាន់ និងតាក្របី !
-ម៉ោង ៥:៤០នាទីព្រឹក ថែ ចាប់ផ្តើមវាយប្រហារ នៅតំបន់មុំបី !
-ម៉ោង ៦:៥០នាទីព្រឹក ថៃ បាញ់គ្រាប់បែកចង្កោមលើកទី២ នៅលើភូមិតេជោធម្មជាតិ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ !
-ម៉ោង ៧:០៣នាទីព្រឹក ថៃ បាញ់ចូលគោលដៅនៅតំបន់ជាំតែ !
-ម៉ោង ៨:០០នាទីព្រឹក ថៃ ព្យាយាមវាយដណ្ដើមយកប្រាសាទតាក្របីវិញ ប៉ុន្តែកងកម្លាំង របស់យើងបានតស៊ូយ៉ាងស្វិតស្វាញ ហើយប្តេជ្ញាការពារឱ្យខានតែបាន មិនឱ្យមានការ រំលោភបំពានមកលើដែនអធិតេយ្យភាពកម្ពុជាបានវិញទេ ៕
...
ដោយ ៖ សិលា