ចោរសៀម ចង់ធ្វើសង្គ្រាមឈ្លានពានកម្ពុជា «យល់សប្តទាំងថ្ងៃ»​

ចែករំលែក៖

ស្ថានភាពព្រំដែននៅតែបន្តតានតឹង ហើយមេដឹកនាំសៀម មិនបានដឹងពីកំហុសរបស់ខ្លួនឡើយ ដោយប្រើអាវុធ ដែលពិភពលោកហាមប្រាមមកលើពលរដ្ឋស្លូតត្រង់ខ្មែរ។ មិនតែប៉ុណ្ណោះ នាយករដ្ឋមន្រ្តីស្តីទីថៃ និយាយថា ជម្លោះប្រដាប់អាវុធនៅព្រំដែនជាមួយកម្ពុជា នាពេលនេះអាចនឹងវិវត្តទៅជាសង្រ្គាម។

លោក Phumtham Wechayachai នាយករដ្ឋមន្រ្តីស្តីទីថៃ បានព្រមានថា ជម្លោះប្រដាប់អាវុធនៅព្រំដែនជាមួយកម្ពុជា នាពេលនេះ អាចនឹងវិវត្តទៅជាសង្រ្គាម ខណៈការវាយប្រយុទ្ធគ្នាបន្តចូលដល់ថ្ងៃទី២។
លោក Phumtham បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីក្រុងបាងកកដូច្នេះថា «ប្រសិនបើស្ថានការណ៍នៅតែបន្តកើនឡើងកម្តៅកាន់តែខ្លាំងទៀតនោះ វាអាចនឹងប្រែក្លាយទៅជាសង្រ្គាម ប៉ុន្តែត្រឹមពេលនេះ វានៅត្រឹមជាការប៉ះទង្គិចប្រដាប់អាវុធប៉ុណ្ណោះ»។
ក្នុងពេលនេះដែរ សៀមបានជម្លៀសប្រជាជនតាមបណ្តាខេត្តជាប់ព្រំដែន ជាង ១៣៨ ០០០នាក់ ទៅកាន់តំបន់មានសុវត្ថិភាព។ សារព័ត៌មាន AFP បានដកស្រង់ប្រភពព័ត៌មានពីក្រសួងមហាផ្ទៃ ថៃបញ្ជាក់ថា មានពលរដ្ឋជិត១៥ម៉ឺននាក់ ភៀសខ្លួនចេញពីខេត្តចំនួន៤តាមបណ្តោយព្រំដែន ទៅកាន់ជំរុំបណ្តោះអាសន្នចំនួន៣០០កន្លែង។

...

រូបថត​: tuoitre

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print