តើអាមេរិកបិទភ្នែកទុកអោយចោរសៀម ប្រើយន្តហោះចម្បាំង F-16 ឈ្លានពានកម្ពុជាឬ?

ចែករំលែក៖

ពេលនេះចោរសៀមកាន់តែលែងស្គាល់ខុសត្រូវហើយ ព្រោះតែសន្តានលោភលន់របស់វាចង់បានទឹកដីគេ បង្កហេតុហើយបាញ់ប្រហារមកលើទាហានកម្ពុជាជាមុន ទើបកម្ពុជាវាយបកការពារខ្លួន។

នៅពេលនេះចោរសៀមបានប្រើអាវុធខុសច្បាប់ជាច្រើនមកលើកម្ពុជា ក្នុងនោះមានគ្រាប់បែកចង្គោមដែលអង្គការសហប្រជាជាតិបានហាមប្រាមប្រើប្រាស់ ក៏ដូចជាការបំពានកិច្ចសន្យាជាមួយអាមេរិក យកយន្តហោះ F-16 មកឈ្លានពានកម្ពុជា។ មិនតែប៉ុណ្ណោះយន្តហោះ F-16 បានទៅទម្លាក់គ្រាប់នៅប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកទៀត។ ដូច្នេះអាមេរិកត្រូវតែមានវិធានការ ចាត់ការទៅលើសៀម បើមិនដូច្នោះទេអាមេរិកនឹងត្រូវជាប់ឈ្មោះជាអ្នកផ្សំគំនិតជាមួយសៀម បំផ្លាញបេតិកភណ្ឌពិភពលោកនៅកម្ពុជា។
តើអាមេរិកនិងសៀមបានព្រមព្រៀងយ៉ាងម៉េចពេលទិញយន្តហោះ F-16?
នេះជាកិច្ចព្រមព្រៀង លក្ខខណ្ឌជាក់លាក់ដើម្បីការពារសិទ្ធិមនុស្ស។
1. មុននឹងបញ្ចេញយន្តហោះចម្បាំង F-16 ត្រូវតែស្វែងរកការអនុញ្ញាតពីយោធាអាមេរិក។
2. វាត្រូវបានហាមឃាត់មិនឱ្យប្រើ F-16 សម្រាប់ប្រតិបត្តិការឈ្លានពាន។
3. ត្រូវប្រាកដថាប្រទេសដែលមានជម្លោះគឺជាក្រុមភេរវករ និងក្រុមឧទ្ទាម។
ប្រសិនបើប្រទេសណាមួយបំពានគោលការណ៍របស់សហភាពអឺរ៉ុប សហរដ្ឋអាមេរិកនឹងបញ្ឈប់ការលក់អាវុធ និងឈានទៅរកការដាក់ទណ្ឌកម្ម៕ ដោយធីរីណា

...

រូបថត​: tuoitre

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print