ភ្នំពេញ៖ តបតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) នៅថ្ងៃទី២៥ ខែកក្ដដា ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង អភិបាលអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមបរិច្ចាគឈាម ដេីម្បីបុព្វហេតុមនុស្សធម៌ ក្នុងគោលបំណងសំខាន់ចំនួនពីរគឺ ទី១.បម្រើដល់សេចក្ដីត្រូវការជាប្រចាំក្នងការសង្គ្រោះជីវិត ដែលទទួលគ្រោះថ្នាក់ ឬអ្នកជំងឺដែលកំពុងសម្រាកព្យាបាល ដែលត្រូវការឈាមបន្ទាន់។ ទី ២.ត្រៀមបម្រុងសម្រាប់វីរកងទ័ពជួរមុខ ឬប្រជាពលរដ្ឋក្នុងករណីរងរបួស ឬគ្រោះថ្នាក់ដោយសារសង្គ្រាមឈ្លានពានទឹកដី តាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ។
. ឈរលេីគោលបំណងសំខាន់ពីរខាងលេីការបរិច្ចាគឈាមមនុស្សធម៌ពេលនេះ គឺធ្វេីឡេីង ដេីម្បីត្រៀមបង្ការផង និងយោងលេីសេចក្តីត្រូវការផងសម្រាប់តម្រូវការឈាមជាទូទៅ និងចំពោះសភាពការណ៍វិវត្តជាក់ស្តែង ដែលអាចនឹងមានតម្រូវការសង្គ្រោះជីវិត ចំពោះបងប្អូនវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋនៃតំបន់ប្រឈមនឹងសង្គ្រាមឈ្លានពាន ហេីយអាចនឹងបង្កគ្រោះថ្នាក់ផ្សេងៗ ទាមទារឱ្យមានតម្រូវការឈា មជាចាំបាច់ក្នុងការសង្គ្រោះ ឬអាចនឹងសម្រាប់បំពេញតាមសេចក្តីត្រូវការឈាមជាបន្ទាន់ណា មួយរបស់គ្រូពេទ្យព្រោះ ឈាមជាជីវិត ។
ក្នុងបុព្វហេតុមនុស្សធម៌ និងទឹកចិត្តស្នេហាជាតិ មាតុភូមិរួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដីសូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមបរិច្ចាគឈាមឱ្យបានច្រើន គ្នាដើម្បីត្រៀមនៅពេលបន្ទាន់ណាមួយ៕ ដោយ សំរិត