ដែនអាកាសកម្ពុជានាម៉ោង៤៖៤៦នាទីនេះ ក្រោយកម្ពុជាប្រកាសឱ្យប្ដូរទិសក្រោមកម្ពស់១១គីឡូម៉ែត្រ

ចែករំលែក៖

ភ្នំពេញ៖ លោក ស៊ីន ចាន់សេរីវត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានថ្លែងបែបនេះប្រាប់សារព័ត៌មាន នារសៀលថ្ងៃទី២៥ ខែកក្កដា នេះថា ៖ យន្តហោះទាំងឡាយណាដែលឆ្លងកាត់កម្ពុជាក្រោមកម្ពស់១១គីឡូម៉ែត្រ ត្រូវប្ដូរទិស (ផ្លូវវាង) ចៀសវាងគ្រោះថ្នាក់ជាយថាហេតុមួយណាកើតចេញពីជម្លោះព្រំដែនដែលបង្កឡើងដោយយោធាថៃ។

សូមបញ្ជាក់ថា ៖ អ្នកនាំពាក្យ ក្រសួង ការពារ ជាតិ ថាថៃ បានប្រើយន្តហោះចម្បាំងF-16 ទម្លាក់គ្រាប់បែកលើកម្ពុជាចំនួន ៤លើក ។ ក្នុងនោះ គឺមានការវាយប្រហារ ៣លើកនៅតំបន់ប្រាសាទព្រះវិហារ វត្តកែវសិក្ខាគិរីស្វារៈ នៅចន្លោះម៉ោង១២:៣០នាទី-១២:៤០នាទី ខណៈ១លើកទៀត ថៃបានទម្លាក់គ្រាប់បែកដោយF-16 នេះ នៅតំបន់តាក្របី។

ករណីប្រមុខការទូតខ្មែរ បានប្រាប់បណ្ដាអង្គទូតថា ថៃបានឈ្លានពាន និងរំលោភបំពានលើកម្ពុជា យ៉ាងធ្ងន់ធ្ងរ។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ជួបបណ្តាអង្គទូត និងសេនានុព័ន្ធបរទេសទាំងអស់ប្រចាំកម្ពុជា ដើម្បីពន្យល់អំពីស្ថានការណ៍នៃជម្លោះព្រំដែនកម្ពុជា-ថៃ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៥ កក្កដានេះ។

ក្នុងជំនួបនេះ លោក ប្រាក់ សុខុន បានរៀបរាប់ប្រាប់បណ្ដាអង្គទូត និងអនុព័ន្ធបរទេសទាំងនោះថា ថៃបានវាយប្រហារដោយចេតនា និងគិតទុកជាមុនលើកម្ពុជា ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើកម្ពុជា និងរំលោភលើច្បាប់អន្តរជាតិនានា។ នេះបើតាមលោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសថ្លែងក្នុងសន្និសីទកាសែតស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់ថៃ មកលើទឹកដីកម្ពុជា នាម៉ោង៤រសៀលនាទី ថ្ងៃទី២៥ កក្កដានេះ។

លោក ប្រាក់ សុខុន ក៏បានទុកច្រកការទូតសម្រាប់ចរចាដែរ ប៉ុន្តែភាគីថៃ គ្មានឆន្ទៈក្នុងការចរចាជាមួយកម្ពុជាពិតប្រាកដឡើយ។ ជំហរភាគីថៃ តែងតែផ្លាស់ប្ដូរជាបន្តបន្ទាប់ ដោយម្ដងចង់ចរចា ហើយម្ដងទៀតមកវាយប្រហារលើកម្ពុជា។ លោក ប្រាក់ សុខុន បានថ្លែងប្រាប់បណ្ដាអង្គទូត និងអនុព័ន្ធបរទេសយ៉ាងដូច្នេះ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេស ដែលបានស្រង់ព័ត៌មានសង្ខេបពីជំនួបខាងលើប្រាប់អ្នកសារព័ត៌មាន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print