រដ្ឋមន្ត្រីមហាផ្ទៃ បញ្ជាឱ្យផ្អាកបណ្ដោះអាសន្ននូវការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នាយប់ថ្ងៃទី២៥ កក្កដានេះ​ រហូតមានការសម្រេចជាថ្មី

ចែករំលែក៖

ភ្នំពេញ​៖​ លោកអភិសន្ដិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ នៅយប់ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០២៥នេះ​ បងប្អូនជនរួមជាតិជាទីគោរព!

ចាប់ពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះតទៅតែម្តង លោកអភិសន្ដិបណ្ឌិត​ សម្រេចបញ្ជាឱ អគ្គស្នងការនគរបាលជាតិ ដែលមានស្នងការនគរបាលរាជធានី-ខេត្តជា សេនាធិការ ផ្អាកជាបណ្តោះអាសន្ន ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក រហូតដល់មានការបញ្ជាក់ជាថ្មីនាពេលក្រោយ។

ក្នុងចន្លោះពេលនេះ មន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេស និងបន្តអនុវត្ត តួនាទីភារកិច្ច សម្របសម្រួលការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ ជាពិសេសតាមដងផ្លូវជាតិសំខាន់ៗ ដែលមានការធ្វើចរាចរណ៍របស់ កងកម្លាំង អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋ ក្នុងបេសកកម្មការពារ បូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ សូមអំពាវនាវដោយទទួច សូមបងប្អូនជនរួមជាតិ ដែលធ្វើដំណើរតាមដងផ្លូវមេត្តាគោរពច្បាប់ បើកបរប្រកបដោយ ការទទួលខុសត្រូវ ដើម្បីធានាសុវត្ថិភាព និងអាយុជីវិតរបស់បងប្អូនផ្ទាល់ រួមទាំងអ្នកដំណើរផ្សេងទៀតលើដងផ្លូវ!

ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print