ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ សូមថ្លែងអំណរគុណដល់បងប្អូន អ៊ំពូមីង តាយាយ មហាគ្រួសារខ្មែរ ដែលបានមកបរិច្ចាគឈាមយ៉ាងច្រេីន តបតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី កាលពីរាត្រីថ្ងៃទី២៤ កក្កដាម្សិលមិញ។
សម្ដេចធិបតី បានថ្លែងថា ជាលទ្ធផលនៃការបរិច្ចាគយេីងទទួលបានឈាមចំនួន ២,១១៧ប្លោក។ ជាមួយគ្នានេះ ក៏មានបងប្អូន អ៊ំពូមីង តាយាយក៏បានអញ្ជេីញទៅដល់ទីតាំង ហេីយមិនទាន់បានបរិច្ចាគ និងបានចុះឈ្មោះតាម QR Code សម្រាប់អាចនឹងបរិច្ចាគតាមក្រោយបានចំនួន ៩,៣៣៦នាក់។
ជាមួយគ្នានឹងលទ្ធផលយ៉ាងច្រេីននេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីទឹកចិត្តមនុស្សធម៌ និងគាំទ្រដល់តម្រូវការដែលអាចនឹងមានសម្រាប់វីរកងទ័ព ក៏ដូចជាប្រជាជនដែលជាជនភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
Sincere thanks to our Cambodian compatriots for coming together in large numbers for the blood donation, responding to the heartfelt appeal of H.E. Dr. PICH Chanmony on the evening of July 24th.
As a result of the blood donation drive, we received 2.117 units of blood. In addition, 9.336 individuals registered via QR code to be able to donate later.
These results demonstrate the humanitarian spirit and solidarity of the Cambodian people, showing strong support for the potential needs of our heroes on the front lines and displaced people in Oddar Meanchey and Preah Vihear provinces.