ស្ទើរតែរៀងរាល់ឆ្នាំពលរដ្ឋរស់នៅតាមដងទន្លេមេគង្គតែងតែត្រៀមទូកផ្ទាល់ខ្លួនសម្រាប់ធ្វើដំណើរ ខណៈទឹកទន្លេនៅថ្ងៃនេះបានបន្តហក់ឡើង

ចែករំលែក៖

ខេត្តកំពង់ចាម÷ នៅរដូវទឹកឡើងស្ទើរតែរៀងរាល់ឆ្នាំពលរដ្ឋរស់នៅតាមដងទន្លេមេគង្គខេត្តកំពង់ចាមតែងតែជួសជុលទូករបស់ខ្លួនសម្រាប់ធ្វើដំណើរផ្ទាល់ខ្លួន ពលរដ្ឋថាមានទូកមួយគ្រឿងពេលទឹកឡើងប្រៀបដូចមានឡានទំនើបមួយគ្រឿងអញ្ជឹងដែរ។

ដោយឡែកនៅថ្ងៃនេះដែរស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងថែមទៀត បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៥នេះទឹកទន្លេបានឡើងដល់កម្ពស់១០,៣៥ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,២៩ម៉ែត្រ។

ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅនឹងឆ្នាំ ២០២៤ក្នុងថ្ងៃដូចគ្នាទឹកទន្លេមានកម្ពស់ ១១,៣៦ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់ ១៥,២០ម៉ែត្រ។

...

ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើននៅស្រុកចំនួន៣ និងក្រុង១។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print