អ្នកចាំទី Joe Hart ទទួលបានការស្វាគមន៍ដ៏កក់ក្តៅពីអ្នកគាំទ្ររបស់ក្លិបTorino

ចែករំលែក៖

អ្នកចាំទីក្រុមជម្រើសជាតិអង់គ្លេស Joe Hart ទទួលបានស្វាគមន៍យ៉ាងកក់ក្តៅពី សំណាក់អ្នកគាំទ្ររបស់ក្លិប Torino ពេល ទៅដល់ប្រទេសអុីតាលី ។

កីឡាករវ័យ២៩ឆ្នាំនេះត្រូវបានក្រុម Torino ខ្ចីជើងពេញមួយរដូវកាលបន្ទាប់ ពីរូបគេមិនជាប់ជម្រើសដំបូងនៅក្នុងក្រុមManchester City ក្រោមការដឹកនាំរបស់ លោក Pep Guardiola។ មិនត្រឹមតែប៉ុណ្ណោះ ក្រុម Manchester City ថែមទាំងបានទិញអ្នកចាំទីClaudioBravoពីក្រុម Barcelona ទៀតផង ។

Joe Hart ក៏នឹងក្លាយទៅជាអ្នកចាំទី សញ្ជាតិអង់គ្លេសដំបូងគេបង្អស់ដែលទៅលេងនៅក្នុងក្របខ័ណ្ឌអុីតាលី Serie A បើគិតចាប់តាំងពីឆ្នាំ១៩២៩មក ។

ចំណែកនៅក្នុងក្រុម Torino វិញ កីឡាករJoe Hartនឹងយកតំណែងអ្នកចាំទីដំបូងពីកីឡាករ Daniele Padelli ដែលពុំ បានធ្វើឲ្យគ្រូបង្វឹក Sinisa Mihajlovic ចាប់អារម្មណ៍សោះ៕

14159049_1191581094231683_724354719_n 14159089_1191581104231682_2117374831_n

ដោយ៖ ដេវីត

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print