ជិះម៉ូតូលឿនបុករបាំងថ្មពុះចែកផ្លូវបណ្តាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ យុវជន២នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យដួលបោកក្បាលស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់​ កាលពីវេលាម៉ោង០៣និង១៣នាទីឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ នៅផ្លូវជាតិលេខ៤  ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះ២នាក់ជិះម៉ូតូហុងដាឌ្រីម​ ឌុបគ្នាធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលរខ៤​ ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវដួលបោកក្បាលនឹងថ្នល់បណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។

...

ក្រោយកេីតហេតុជនរងគ្រោះដែលរងរបួសត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកសពត្រូវបានសមត្ថកិច្ចស្រាវជ្រាវស្វែងរកសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print