ទីភ្នាក់ងារព័ត៌មាន AFP ៖ ឯកអគ្គរាជទូតថៃ ! បើប្រទេសខ្លួនត្រឹមត្រូវ ចាំបាច់អីគេចមិនហ៊ានឆ្លើយជាមួយក្រុមអ្នកកាសែតនៅ UN

ចែករំលែក៖

ទីក្រុងវ៉ាសុីនតោន  ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP បញ្ជាក់ថា ៖ ក្រោយនិយាយកុហកក្នុងកិច្ចប្រជុំបន្ទាន់ក្រុមប្រឹក្សាសន្តិសុខ ខុសស្រឡះពីអ្នកតំណាងរបស់កម្ពុជា ! ឯកអគ្គរាជទូតថៃ គេចមិនហ៊ានឆ្លើយជាមួយក្រុមអ្នកកាសែតនៅ UN ចំណុចនេះចង់សួរថា បើប្រទេសអ្នកត្រឹមត្រូវខ្លាចអី នឹងឆ្លើយអ្នកកាសែត ! ហើយគេចទៅវិញ ?

សូមបញ្ជាក់ថា ៖ បន្ទាប់ពីកិច្ចប្រជុំបន្ទាន់លក្ខណៈបិទទ្វារ របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃសុក្រ ទី២៥ ខែកក្កដា (ពេលវេលានៅញូវយ៉ក) បានបិទបញ្ចប់ទៅវិញ ឯកអគ្គរាជទូតថៃ និងជាតំណាងអចិន្រ្តៃយ៍របស់ប្រទេសថៃ ប្រចាំនៅ UN លោក Cherdchai Chaivaivid ត្រូវគេកត់សម្គាល់ឃើញថា ហាក់មិនហ៊ានផ្តល់អត្ថាធិប្បាយអ្វី ជាមួយក្រុមអ្នកកាសែតឡើយ ដែលផ្ទុយស្រឡះពីឯកអគ្គរាជទូតកម្ពុជា។
ទីភ្នាក់ងារព័ត៌មាន AFP បានបន្តថា ៖ ក្រោយកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខ UN ស្តីពីការផ្ទុះឡើងនូវជម្លោះប្រដាប់អាវុធបង្កឡើងដោយប្រទេសថៃ មកលើប្រទេសកម្ពុជា លោក កែវ ឈា ដែលជាឯកអគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍របស់កម្ពុជាប្រចាំនៅ UN បានថ្លែងប្រាប់ ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា «កម្ពុជាបានស្នើឱ្យមានបទឈប់បាញ់ជាបន្ទាន់ដោយឥតលក្ខខណ្ឌ ហើយយើងក៏អំពាវនាវរកដំណោះស្រាយដោយសន្តិវិធី សម្រាប់ជម្លោះផងដែរ»។
លោកឯកអគ្គរាជទូតកម្ពុជា បានបន្តទៀតថា «ក្នុងកិច្ចប្រជុំបន្ទាន់ ក្រុមប្រឹក្សាសន្តិសុខបានឯកភាពគ្នាទទូចឱ្យភាគីទាំងពីរ (កម្ពុជា-ថៃ) ប្រកាន់ភាពអត់ធ្មត់ជាអតិបរមា ហើយងាកទៅជ្រើសរើសយកដំណោះស្រាយតាមច្រកការទូត។ នេះក៏ដូចជាអ្វីដែលយើងអំពាវនាវចង់បានដែរ»។
គួរបញ្ជាក់ថា ក្រៅតែពីឯកអគ្គរាជទូតកម្ពុជា គឺពុំមានអ្នកណាផ្សេងទៀតដែលបានចូលរួមកិច្ចប្រជុំ នៅផ្តល់ការអត្ថាធិប្បាយជាមួយ ក្រុមអ្នកកាសែតឡើយ រាប់បញ្ចូលទាំងឯកអគ្គរាជទូតថៃ លោក Cherdchai ដែលបានខំប្រឹងនិយាយភូតកុហកបំភ្លៃការពិត ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនប្រាប់ទៅកាន់អង្គប្រជុំ។
សូមបញ្ជាក់ថា ៖ ទូតកម្ពុជាប្រាប់សហគមន៍អន្តរជាតិ ថាថៃបើកប្រតិបត្តិការទម្លាក់គ្រាប់បែកលើវត្ត និងតំបន់ប្រាសាទ ។
លោក កែវ ឈា អគ្គរាជទូតកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ នៅថ្ងៃទី២៥ ខែកក្កដា បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ថា យន្តហោះ F-16 របស់ថៃ នៅថ្ងៃទី២៥ ខែកក្កដា (ម៉ោងនៅកម្ពុជា) បានបើកប្រតិបត្តិការទម្លាក់គ្រាប់បែកចំនួន ៤លើក។

ថៃ បានទម្លាក់គ្រាប់បែកមួយលើកនៅតំបន់ប្រាសាទតាក្របី និង៣លើក លើវត្តកែវសិក្ខាគិរីស្វារៈ ដែលស្ថិតនៅចម្ងាយប្រមាណ ៣០០ម៉ែត្រពីប្រាសាទព្រះវិហារប៉ុណ្ណោះ។
តាមសេចក្តីថ្លែងការណ៍របស់អគ្គរាជទូតកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ ប្រតិបត្តិការបែបនេះ បានធ្វើឱ្យប៉ះពាល់ដល់ប្រាសាទព្រះវិហារ និងតំបន់ការពារជុំវិញនោះ។ មន្រ្តីកម្ពុជា បានប្រាប់តំណាងទូតបណ្តាប្រទេសផ្សេងថា ថៃ បានប្រើប្រាស់គ្រាប់បែកចង្កោម និងកាំភ្លើងធំ ដើម្បីឈ្លានពានកម្ពុជាផងដែរ៕

...

ប្រភព ៖ ទីភ្នាក់ងារព័ត៌មាន AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print