មេទ័ពភូមិភាគ២ថៃ​ ប៊ុនស៊ីន ផាតក្លាង ភ័យខ្លាំងខ្លាចកម្ពុជាប្រើអាវុធ PHL-03 បាញ់រយៈចម្ងាយឆ្ងាយ ១៣០គីឡូម៉ែត្រចូលថៃ

ចែករំលែក៖

ថៃ៖ មេទ័ពភូមិភាគ២ថៃ ប៊ុនស៊ីន ផាតក្លាង នៅថ្ងៃទី ២៦ ខែកក្កដានេះ​បានសម្តែងការភ័យខ្លាចជាខ្លាំងមិនធ្លាប់មានប្រាប់ពលរដ្ឋខ្លួនឲ្យស្វែងរកកន្លែងមានសុវត្ថិភាពខ្លាចកម្ពុជាប្រើប្រាស់អាវុធបាញ់រយៈចម្ងាយឆ្ងាយ PHL-03 មានសមត្ថភាពបាញ់ជម្រៅ ១៣០គីឡូម៉ែត្រចូលក្នុងទឹកដីរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មានថៃ THE NATION ។

គួរកត់សម្គាល់ថាកងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុនកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី ២៤ ខែ កក្កដា ឆ្នាំ ២០២៥ ហើយនៅថ្ងៃទី ២៥ ថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជាម្តងទៀត ស្ថិតនៅតាមព្រំដែនកម្ពុជា-ថៃ ចំនួន ៧ទីតាំង ដោយក្រុមយោធាថៃបានប្រើប្រាស់គ្រាប់បែកចង្កោមចំនួន ២លើក ដែលជាប្រភេទគ្រាប់បែកត្រូវបានហាមឃាត់ក្នុងការប្រើប្រាស់។

...

ជាការឆ្លើយតបកងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print