តំណាងចិនថ្លែងថា សហរដ្ឋអាមេរិក គួរតែ រអៀសខ្លួនចំពោះ ពាក្យសម្តី និងទង្វើ របស់ខ្លួនក្នុង កិច្ចប្រជុំ នៃ ក្រុមប្រឹក្សាសន្តិសុខ

ចែករំលែក៖

អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ កាលពី ថ្ងៃទី២៥ ខែកក្កដា លោក Geng Shuang តំណាងរង របស់ប្រទេស ចិនប្រចាំជា អចិន្ត្រៃយ៍ នៅអង្គការ សហប្រជាជាតិបាន ឆ្លើយតបនឹង ការចោទប្រកាន់ ដែលគ្មាន ហេតុផល របស់តំណាង អាមេរិកចំពោះ ប្រទេសចិន ខណៈពេល ពិនិត្យពិភាក្សា បញ្ហាអ៊ុយក្រែន នៅក្រុម ប្រឹក្សាសន្តិសុខ ដោយ លើកឡើងថា សហរដ្ឋអាមេរិក គួរតែ រអៀសខ្លួនចំពោះ ពាក្យសម្តី និងទង្វើ មួយចំនួន របស់ខ្លួន ដែលបាន បញ្ចេញ ក្នុង ក្រុមប្រឹក្សា សន្តិសុខ ក្នុងមួយសប្តាហ៍ កន្លងទៅនេះ ។

គេហទំព័រ «CCFR China state-controlled media » លោក Geng Shuang បានថ្លែងថា ចិនមិនមែន ជាអ្នកបង្ក វិបត្តិអ៊ុយក្រែនទេ ហើយក៏ មិនមែនជា សាមីភាគី ដែរ។ ប្រទេសចិន មិនដែលផ្តល់អាវុធ ប្រល័យជីវិត ដល់ ភាគី ណាមួយ ក្នុងការប៉ះទង្គិចទេ ជានិច្ចកាល ចិនតែងតែ គ្រប់គ្រង យ៉ាង តឹងរ៉ឹងនូវ ការនាំចេញ សម្ភារៈ យុទ្ធសាស្ត្រ ដែលប្រើប្រាស់ ទាំងយោធានិង ស៊ីវិលដែល បូករួមទាំង យន្តហោះគ្មាន មនុស្ស បើក ។ ភាគីចិនដាស់តឿន ឱ្យភាគីអាមេរិក បញ្ឈប់ ការទម្លាក់កំហុស ទៅឱ្យ ប្រទេស ដទៃ និងបង្ក ការបដិបក្ខគ្នា ធ្វើកិច្ចខិតខំ ប្រឹងប្រែង ជាក់ស្តែង កាន់តែច្រើន ដើម្បី បញ្ឈប់ សង្គ្រាម និងជំរុញ ការចរចាសន្តិភាព ។
គេហទំព័រ «CCFR China state-controlled media » លោក Geng Shuang បានថ្លែងថា កាលពីថ្ងៃទី ២២ខែកក្កដា ក្រុមប្រឹក្សា សន្តិសុខបានធ្វើ ការជជែក ដេញដោល ដោយចំហអំពី ការដោះស្រាយ វិវាទដោយសន្តិវិធី តំណាងអាមេរិក បានយក រឿងនេះ ធ្វើជាលេស ដើម្បី វាយប្រហារ និងចោទប្រកាន់ មកលើ ប្រទេសចិន អំពី បញ្ហាសមុទ្រ ចិនខាងត្បូង ក្នុងកិច្ចប្រជុំ ។ កាលពីថ្ងៃ ទី២៤ខែកក្កដា ក្រុមប្រឹក្សាសន្តិសុខ បាន រៀបចំធ្វើ កិច្ចប្រជុំ បើកចំហអំពី បញ្ហាដែលអង្គការ សហប្រជាជាតិធ្វើ កិច្ចសហប្រតិបត្តិការ ជាមួយអង្គការ សហប្រតិបត្តិការ អ៊ិស្លាម តំណាង អាមេរិកបាន បង្ក រឿងហេតុ ម្តងទៀត ដែល លាបពណ៌ លើចិនតាមរយៈ បញ្ហាពាក់ព័ន្ធ នឹងភូមិភាគ Xinjiang ។ ក្នុង រយៈពេល មួយសប្តាហ៍ សហរដ្ឋអាមេរិក បានបង្ក រឿងហេតុ ដោយគ្មាន ហេតុផលជា បន្តបន្ទាប់ ចំពោះ ប្រទេសចិនក្នុង កិច្ចប្រជុំនៃ ក្រុមប្រឹក្សា សន្តិសុខ ទង្វើមួយ ចំនួននេះ គ្រាន់តែ នឹងបញ្ជាក់ថា អ្វីដែល សហរដ្ឋអាមេរិក យកចិត្តទុកដាក់ គឺមិនមែន គាំពារ សន្តិភាពនិង សន្តិសុខ អន្តរជាតិ នោះទេ មិនមែន ជំរុញ ការដោះស្រាយ ការប៉ះទង្គិច និង សង្គ្រាមដោយ វិធីនយោបាយទេ តែគឺ ឆ្លៀតឱកាស វាយប្រហារ និង គាបសង្កត់ ប្រទេស ដទៃទៀត ក៏ដូចជា ប្រើ ឧបាយកល នយោបាយ ។ ភាគី ចិន សូម ដាស់តឿន ភាគីអាមេរិក ឱ្យកែតម្រូវ ក្នុងពេលឆាប់ៗ ដើម្បីចូលរួម ការងារក្រុមប្រឹក្សា សន្តិសុខ ប្រកបដោយ លក្ខណៈ ស្ថាបនា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print