ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជុំ កុសល នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ បានរំលឹកថា ៖ សំណូមពរដល់បងប្អូនអ្នកសារព័ត៌មានទាំងឡាយ ទោះបីជាអ្នកបង្ហាញភាពក្លាហានទៅយកព័ត៌មាននៅព្រំដែន ក៏អ្នកមិនបានទៅដល់សមរភូមិផ្ទាល់ដែរ ដូច្នេះរាល់ព័ត៌មានដែលមិនទាន់ច្បាស់ សូមកុំលឿនក្នុងការចេញផ្សាយពេកនាំឲ្យមានការយល់ច្រឡំ ។
រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជុំ កុសល បញ្ជាក់ថា ៖ ត្រូវដឹងថា ក្នុងស្ថានភាពពេលនេះថៃក៏កំពុងប្រើយុទ្ធសាស្ត្របំភាន់ព័ត៌មានយ៉ាងសកម្មផងដែរ ៕
...
ដោយ ៖ សិលា