អភិបាលខេត្តតាកែវ អញ្ជើញទទួលជំនួយពីបងប្អូនប្រជាពលរដ្ឋយកទៅផ្ដល់ជូនកងទ័ពសមរភូមិមុខ និងបងប្អូនប្រជាពលរដ្ឋកំពុងភៀសខ្លួន

ចែករំលែក៖

ខេត្តតាកែវ៖ ដើម្បីធ្វើការលើកទឹកចិត្តដល់កងកម្លាំងឈរជើងការពារព្រំដែន រារាំងពីការឈ្លានពានរបស់ខ្មាំងសត្រូវ ថៃ នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញ ទទួលគ្រឿងឧបភោគ បរិភោគ និងថវិកា ពីបងប្អូនប្រជាពលរដ្ឋ អាជីវករ និងថ្នាក់ដឹកនាំ ដើម្បីយកទៅផ្ដល់ជូន និងលើកទឹកចិត្ត ដល់ កងកម្លាំងជួរមុខ និងបងប្អូនប្រជាពលរដ្ឋកំពុងភៀសខ្លួន ដោយសារការឈ្លានពានរបស់ កងទ័ពថៃ បានវាយសម្រុកលើទឹកដីខ្មែរ ។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្តតាកែវ ក៏បានសម្ដែងនូវការអរគុណចំពោះទឹកចិត្ត របស់មន្ត្រីរាជការជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ ដែលមានទឹកចិត្តស្នេហាជាតិដោយបានចំណាយនូវធនធានផ្ទាល់ខ្លួន ទាំងថវិកា និងសម្ភារ:ជាស្បៀងអាហារ ឧបត្តម្ភដលវីរកងទ័ពនៅសរភូមិមុខ។
លោក វ៉ី សំណាង បានថ្លែងបន្តថា ទឹកចិត្តស្នេហាជាតិរបស់បងប្អូនប្រជាពលរដ្ឋគឺជាកម្លាំងចិត្តដ៏មោះមុតចំពោះរាជរដ្ឋាភិបាល ជាពិសេសបងប្អូនកងកម្លាំងប្រដាប់អាវុធដែលកំពុងតស៊ូប្រយុទ្ធនៅសមរភូមិ ឱ្យយើងទាំងអស់គ្នាសូមបួងសួងដល់ទេវតា ជួយបីបាច់ថែរក្សាដល់បងប្អូនកងទ័ពនៅសមរភូមិមុខ ឱ្យទទួលជ័យជំនះ លើសត្រូវឈ្លានពាននឹងការពារបូរណភាព និងទឹកដីរបស់កម្ពុជា ឱ្យបានរុងរឿងតទៅមុខទៀតផងដែរ។

សូមជម្រាបជូនដែរថា ការចូលរួមជា គ្រឿងឧបភោគបរិភោគ និងថវិកា នាពេលនេះ គឺជាការបង្ហាញឱ្យឃើញពីទឹកចិត្ត ខ្មែរស្រលាញ់ខ្មែរ ពីបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តតាកែវ ក៏ដូចជាទូទាំងប្រទេស និងក្រៅប្រទេស ដែលផ្នែកមួយ ដ៏មានសារសំខាន់ សម្រាប់ជួយគាំទ្របងៗកងទ័ពដ៏អង្គអាចក្លាហាន លះបង់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ការពារទឹកដី ពីការឈ្លានពានរបស់ កងទ័ពសៀម បានបង្កឱ្យមានការផ្ទុះអាវុធតតាំងដាក់គ្នាជាច្រើនថ្ងៃកន្លងមកហើយ៕

...

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print