ប្រទេសសៀម មិនដែលមានសន្តិភាពម្តងណាឡើយចាប់តាំងពីឆ្នាំ ១៩៣២ មក បើទោះមិនរករឿងឈ្លោះ ឈ្លានពានជាមួយប្រទេសជិតខាង ក៏ឈ្លោះផ្ទៃក្នុងដណ្តើមអំណាចនោះដែរ ។ ជាក់ស្តែង ចាប់តាំងពីឆ្នាំ១៩៣២ មក ទាហានសៀមបានធ្វើរដ្ឋប្រហាររហូតដល់ទៅ ២០លើក ក្នុងនោះ មានរដ្ឋប្រហារ១៣លើកទទួលបានជោគជ័យ និង ៧លើកបរាជ័យ។ រដ្ឋប្រហារថ្មីបំផុតបានកើតឡើងនៅក្នុងឆ្នាំ 2014 នៅពេលដែលយោធាបានផ្តួលរំលំរដ្ឋាភិបាល យីងឡាក់ ស៊ីណាវ៉ាត្រា។ រដ្ឋប្រហារបានជះឥទ្ធិពលយ៉ាងខ្លាំងដល់នយោបាយ និងសង្គមរបស់ប្រទេសថៃ បង្កអស្ថិរភាព និងការបែងចែកក្នុងសង្គម។
បើនិយាយពីសង្គមបច្ចុប្បន្ន របស់សៀមវិញ សង្ឃជាន់ខ្ពស់ជាច្រើនអង្គងុបងុលជាមួយស្រី ដេកជាមួយស្រី ចាយលុយវត្តឲ្យស្រី បង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកគោរពព្រះពុទ្ធសាសនានៅថៃ ធ្វើឲ្យបារមីរត់អស់។ ចំណែករដ្ឋាភិបាលមិនដឹងអាណាធំអាណាតូចនោះឡើយ កូនបញ្ជាមេ មេបញ្ចាកូន លេងស្តាប់គ្នាអស់ហើយ ដូចការបិទព្រំដែនជាមួយខ្មែរចឹង រដ្ឋាភិបាលថាមិនបានបញ្ជាទេ យោធាជាអ្នកធ្វើ ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនាពេលនេះ គឺគ្រោះធម្មជាតិ កំពុងតែវាយលុកទៅលើប្រទេសសៀម កន្លងមកការរញ្ជួយដី ហើយពេលនេះគ្រោះទឹកជំនន់គ្រប់ដណ្តប់ជាង ២០ខេត្តនៅថ្ងៃនេះ ជាក់ស្តែងខេត្ត Sukhothai និង Phrae កំពុងជួបគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ស្ថានភាពគ្រោះទឹកជំនន់នៅក្នុងខេត្ត Sukhothai និង Phrae នៃប្រទេសថៃ បានឈានដល់កម្រិតធ្ងន់ធ្ងរខ្លាំង ជំរុញឱ្យអាជ្ញាធរប្រចាំខេត្តទាំងពីរនេះ ចេញការប្រកាសអាសន្នថ្នាក់ខ្ពស់បំផុត។
នាព្រឹកថ្ងៃសៅរ៍នេះ ទឹកទន្លេ Yom បានកើនឡើងខ្លាំងហួសផុតពីមាត់ច្រាំង បណ្តាលឱ្យជន់លិចផ្ទះសម្បែងប្រជាជន នៅក្រុង Sukhothai និងតំបន់ជុំវិញនោះ ហើយអ្នកស្រុកត្រូវបានណែនាំឱ្យជម្លៀសខ្លួនទៅកាន់ទីទួលមានសុវត្ថិភាពជាបន្ទាន់។ រីឯតំបន់ជាច្រើននៅក្នុងខេត្ត Phrae ក៏បាននិងកំពុងរងការលិចលង់ ដោយសារតែការហក់ឡើងយ៉ាងឆាប់រហ័សនៃទឹកទន្លេ Yom ផងដែរ៕