ទីក្រុងវ៉ាសុីនតោន ៖ កម្ពុជាប្រាប់ UNSC ដោយស្នើឱ្យមានការឈប់បាញ់ជាបន្ទាន់ និងឥតលក្ខខណ្ឌនៅក្នុង កិច្ច ប្រជុំ បន្ទាន់ ក្រុម ប្រឹក្សា សន្តិសុខ អង្គការ សហ ប្រជា ជាតិ ថ្ងៃ ទី ២៥ ខែ កក្កដា ត្រូវ នឹង ម៉ោង ២ ទៀប ភ្លឺ ថ្ងៃ ទី ២៦ ខែ កក្កដា ឆ្នាំ២០២៥ ម៉ោង នៅ កម្ពុជា តំណាង កម្ពុជា បាន ស្នើ ឲ្យ មាន ការ ឈប់ បាញ់ គ្នា ជា បន្ទាន់ និង ឥត លក្ខ ខណ្ឌ ជា មួយ ភាគី ថៃ ។ នេះ ជា ការ ថ្លែង របស់ អ្នក នាំ ពាក្យ ក្រសួង ការ បរ ទេស កម្ពុជា នៅ ក្នុង សន្និ សីទ សារ ព័ត៌ មាន នា ព្រឹក ថ្ងៃ សៅរ៍ នេះ ។
ក្នុង សន្និសីទ ដដែល នេះ អ្នក នាំ ពាក្យ ក្រសួង ការ ពារ ជាតិ កម្ពុជា ក៏ បាន ស្នើ ឱ្យ សហគមន៍ អន្តរ ជាតិ ចាត់ វិធាន ការ ជា បន្ទាន់ ចំពោះ ការ ពង្រាយ កម្លាំង ឈ្លាន ពាន របស់ ថៃ មក លើ កម្ពុជា គ្រា ដែល ភាគី ថៃ បន្ត ពង្រាយ ទ័ព កាន់ តែ ច្រើន មក តាម ព្រំ ដែន នៃ បណ្តា ខេត្ត ជាប់ នឹង កម្ពុជា ៕
ដោយ ៖ សិលា