រដ្ឋមន្ត្រី​ នេត្រ ភក្រ្តា៖ ថៃប្រើប្រាស់យុទ្ធសាស្ត្រព័ត៌មានមួលបង្កាច់ និងភូតកុហកពិភពលោក ដើម្បីបង្កើតលេសឈ្លានពានប្រដាប់អាវុធលើបូរណភាពទឹកដីកម្ពុជា ហើយស្រែកថាខ្លួនឯងគឺជាជនរងគ្រោះ

ចែករំលែក៖

ភ្នំពេញ​៖​ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ឱ្យដឹងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នា២០២៥នេះថា៖ ថៃប្រើប្រាស់យុទ្ធសាស្ត្រព័ត៌មានមួលបង្កាច់ និងភូតកុហកពិភពលោក ដើម្បីបង្កើតលេសឈ្លានពានប្រដាប់អាវុធលើបូរណភាពទឹកដីកម្ពុជា ហើយស្រែកថាខ្លួនឯងគឺជាជនរងគ្រោះ។

លោករដ្ឋមន្ត្រី ថ្លែង​តាមរយៈបណ្តាញសង្គមផ្លូវការនាថ្ងៃនេះ បានជម្រាបជូនបងប្អូនជនរួមជាតិឱ្យបានជ្រាបថា ប្រព័ន្ធផ្សព្វផ្សាយថៃ​បានគប់គិតជាមួយរដ្ឋាភិបាល និងកងទ័ពថៃក្នុងការបង្កើតព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយមួលបង្កាច់កម្ពុជា ដើម្បីបង្កើតបានជាលេសសម្រាប់ខ្លួនចូលឈ្លានពានប្រដាប់អាវុធ រំលោភបូរណភាពទឹកដីកម្ពុជា។

បើតាមលោករដ្ឋមន្ត្រី បន្តថា​ ទាំងរដ្ឋាភិបាលនិងកងទ័ព និងប្រព័ន្ធផ្សព្វផ្សាយថៃបានប្រើប្រាស់យុទ្ធសាស្ត្រកខ្វក់ (Dirty Strategy) ក្នុងការបង្កហេតុតាមផែនការនៃការឈ្លានពានរបស់ពួកគេ។

ថ្នាក់ដឹកនាំខាងលើបានគូសរំលេចថា ការឈ្លានពានប្រដាប់អាវុធរបស់កងទ័ពថៃនេះ បានរៀបចំផែនការគិតទុកជាមុន។ ផែនការនៃសកម្មភាពឈ្លានពានប្រដាប់អាវុធថៃបានបង្ហាញយ៉ាងច្បាស់ ដោយការចាប់ផ្តើមបើកការវាយប្រហារមុនមកលើកងទ័ពកម្ពុជា និងបានមួលបង្កាច់ចោទប្រកាន់កម្ពុជាគ្រប់រឿងដោយគ្មានការអៀនខ្មាស។ កម្ពុជានិយាយពិត ថៃនិយាយកុហកពិភពលោក។ កម្ពុជាគ្មានប្រយោជន៍ទៅឈ្លានពានថៃទេ, ពិភពលោកបានដឹងច្បាស់៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print