ភ្នំពេញ៖ ដូចតាមការគ្រោងទុករបស់ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតហៅកាត់ថា (គ.ជ.ប.) ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ នេះ ប្រជាពលរដ្ឋខ្មែរនៅតាមបណ្ដារាជធានី-ខេត្ត កំពុងចំណាយពេលដ៏មានតម្លៃដើម្បីទៅចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ យ៉ាងច្រើនកុះករ។
នេះជាស្មារតីដ៏ល្អប្រពៃក្នុងនាមប្រជាពលរដ្ឋខ្មែរដែលយល់អំពីកាតព្វកិច្ចរបស់ខ្លួនក្នុងការជ្រើសរើសសមាសភាពក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រយោជន៍ជ្រើសរើសថ្នាក់ដឹកនាំឃុំ-សង្កាត់ល្អ ដើម្បីអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យមានការរីកចម្រើនគ្រប់វិស័យ៕ ដោយ៖ ប្រាថ្នា