ព្រែកចំនួន១៧ក្នុងស្រុកចំនួន៥ក្នុងខេត្តកំពង់ចាមទទួលនូវរបបទឹកទន្លេមេគង្គ ខណៈទឹកទន្លេនៅតែបន្តហក់ឡើងខ្ពស់

ចែករំលែក៖

ខេត្តកំពង់ចាម÷ យោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាព្រែកចំនួន១៧ព្រែកក្នុងចំណោមព្រែកទាំង៤១ក្នុងខេត្តកំពង់ចាមបានទទួលនូវរបបទឹកទន្លេមេគង្គខណៈទឹកទន្លេបានហក់ឡើងដល់កម្ពស់ជាង១២ម៉ែត្រ ដោយក្នុងនោះព្រែករួមមានក្នុងស្រុកស្ទឹងត្រង់៥/៥ ស្រុកកំពង់សៀម៣/១១ ស្រុកកងមាស៦/១៣ ស្រុកកោះសូទិន១/៥ និងស្រុកស្រីសន្ធរ២/៧។

ទន្ទឹមនេះដែរប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់បន្ថែមថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងថែមទៀតដល់កម្ពស់១២.៤២ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,៤៨ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ១១.២៨ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print